ស្រ្តី​ម្នាក់​ត្រូវ​ប្តី​ចាក់​សាំង​ដុត​ទាំង​រស់​

Cambodia News

កំពង់ចាម​​៖ កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃទី​១៩ ខែឧសភា​ នៅ​ចំណុច​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ​​ស្ត្រី​ម្នាក់​ត្រូវ​បាន​ប្តី​ចាក់​សាំង​ដុត​ទាំង​រស់ ក្រោយពី​មានទំនាស់​ពាក្យសម្តី​នឹង​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង ក្រោយពី​ជន​រង​គ្រោះ​រត់​ទៅផ្ទះ​ម្តាយបង្កើត​របស់ខ្លួនឲ្យ​ជួយ​អន្តរាគមន៍​ដឹក​ យកមក​សង្គ្រោះ​ភ្លាមៗ។​

បើតាម​សម្តី​សាច់ញាតិ បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ខាងលើមានឈ្មោះ ឡៃ រឿន អាយុ ៣០​ឆ្នាំ មុខ​របរ​លក់​បង្អែម និង​គ្រឿង​ម្ជូរ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ រីឯ​ប្តី​ដែលជា​ជនសង្ស័យ​មានឈ្មោះ យ័ន ស្នា អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ​ជាមួយគ្នា ​ភ្លា​មៗ​ ​ខ​ណៈ​ដែល​​ប្ដី​កំណាច​រូប​នេះ​ជិះ​​ម៉ូ​តូ​គេច​ខ្លួន​បាត់​ ​។

ប្រភព​ព័ត៌មាន​ ពី​សាច់ញាតិ​ដដែលបន្តថា មុន​កើតហេតុ ស្ត្រី​រងគ្រោះត្រឡប់មកផ្ទះ​វិញ ក្រោយពី​លក់ដូរ​រួច ខណៈនោះ​ប្តី​របស់​ស្ត្រី​រង​គ្រោះ​មិនដឹង​ជា​គាត់​មកពីណា​ទេ ដូចជា​ស្រវឹងស្រា ហើយ​បាន​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ​យ៉ាងខ្លាំង មិនដឹង​រឿង​អ្វី​ទេ បាន​ដេញ​ឲ្យ​ប្រពន្ធ​ទៅផ្ទះ​ម្តាយ​របស់ខ្លួន​វិញ​។ ភ្លាមនោះប្តី​ចិត្តកំណាច​បាន​ច្រាន​ប្រពន្ធ​ទៅលើ​គ្រែ រួច​យក​សាំង​ចាក់​ដុត​ប្រពន្ធ​ទាំង​រស់​តែម្តង ។ ក្រោយ​ពី​មាន​ភ្លើង​ឆាបឆេះ ស្ត្រី​រងគ្រោះ​បាន​ដោះ​សម្លៀកបំពាក់​ចេញ​អស់ រត់​ទាំង​ខ្លួន​អាក្រាត​តម្រង់​ទៅផ្ទះ​ម្តាយបង្កើត​ឲ្យ​ជួយ​ពន្លត់ភ្លើង​ដែល ​ឆេះ​ខ្លួន ។​

ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោក​សង្ឃ ជនរងគ្រោះ​បាន​រងរបួស​រលាក​ត្រឹម​ក្បាលពោះ​ចុះមក​ក្រោម មាន​សភាព​ធ្ងន់ធ្ងរ ៕ ​

ស្ត្រីរងគ្រោះ ដែលត្រូវប្តីកំណាចច្រានផ្តួលទៅលើគ្រែ រួចយកសាំងចាក់ដុតទាំងរស់។
ស្ត្រីរងគ្រោះ ដែលត្រូវប្តីកំណាចច្រានផ្តួលទៅលើគ្រែ រួចយកសាំងចាក់ដុតទាំងរស់។

Related Articles

Back to top button
Close
Close