លោក ​ហ៊ុន​ សែន ​វាយ​បក​ការ​ឃោសនា​អំពី​តួលេខ​សម្លេង​ឆ្នោត​របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​

Cambodia News 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងលើកបង្ហាញលទ្ធផលការស្ទង់មតិរបស់ IRI
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងលើកបង្ហាញលទ្ធផលការស្ទង់មតិរបស់ IRI

ព្រៃវែង៖ កាល​ពី​​ព្រឹក​​ថ្ងៃ​​​​​ទី​​១៦​ ​ឧសភា​ ​ ​នៅ​​ពិធី​សម្ពោធ​សាលា​ពុទ្ធិក​អនុវិទ្យា​ល័យ ហ៊ុន សែន សិរី​សារ​ពេជ្រ និង​សមិទ្ធផល​នានា​នៅក្នុង​បរិវេណ​វត្ដ​សិរី​សារ​ពេជ្រ ស្ថិតនៅក្នុង​ឃុំ​ល្វា ស្រុក​ព្រះស្ដេចខេត្ដ​ ព្រៃវែង លោក​​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន​ ​សែន បាន​ធ្វើ​​ប្រតិ​កម្ម​​​តប​​​ទៅ​​នឹង​​​ការ​​​គុណ​គូ​​លេខ​​សន្លឹក​ឆ្នោត​​ ក្នុង​ការ​​បោះ​ឆ្នោត​​​កន្លង​មក​​ដោយ​​ការ​​បំភាន់​​មតិ​​ប្រ​ជា​ពល​រដ្ឋ​ ​ដែល​​ធ្វើ​​ឡើង​​ដោយ​​ព្រះ​អង្គ​ម្ចាស់​​ធម្មិ​កោ​ និង​​មេ​ដឹក​នាំ​​ដ៏ទៃទៀតនៃ​គណ​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ។​

​លោក​ ហ៊ុន សែន បានបង្ហាញ​តួលេខ​ជាក់ស្តែង ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាលពី​ឆ្នាំ​២០១២ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នកទទួលបាន​ជ័យជំនះ និង​ការស្ទង់ មតិ​របស់ វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI)​ របស់​សហរដ្ឋអាមេរិក ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០១១ ដែល​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​កាន់តែច្រើន​ឡើង​យល់ថា ការ ដឹកនាំ​របស់ រដ្ឋាភិបាល​កំពុង​ដើរ​ផ្លួ​វ​ត្រូវ ដោយ​តួលេខ​បង្ហាញថា ប្រជាពលរដ្ឋ​ប្រហែល​ជាង ៨១% ដែល​យល់ថា ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ត្រឹមត្រូវ ហើយ​៨៧% ពេញចិត្ត​នឹង​ប្រជាប្រិយភាព​របស់​លោក​៕
​​

Related Articles

Back to top button
Close
Close