រឿងរ៉ាវស្តីពី នីកូ លូកប្រដាប់ភេទក្មេងប្រុស
Cambodia News
ព័ត៌មានកម្សាន្ត
ភ្នំពេញ៖ នីកូ បានចេញមុខមកបដិសេធជុំវិញការចោទប្រកាន់ថា រូបលោកបានលូកដៃចាប់ប្រដាប់ភេទក្មេងប្រុសម្នាក់ក្នុងពេលដែលលោកកំពុងថតឈុតចម្រៀងខារ៉ាអូខេ។
ការចេញមុខមកបដិសេធរបស់តារាចម្រៀងប្រចាំផលិតកម្មM រូបនេះ ក្រោយពេលដែលរូបភាពមួយសន្លឹងត្រូវបានគេបញ្ចេញជាសាធារណះ ដែលមើលទៅដៃរបស់តារាចម្រៀងរូបនេះបានលូកចូលទៅក្នុងខោក្មេងប្រុសម្នាក់ដែលបានថតជាមួយនោះ។
រូបថតមួយសន្លឹកនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីស្រទាប់មហាជន ខណះពេលដែលកន្លងមកតារាចម្រៀងរូបនេះក៍ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងស្នេហាភេទដួចគ្នាជាមួយតារាសម្តែង និងពិធីករលោក អៀង វិច័្ឆយ។ ប៉ុន្តែរឿងរ៉ាវមួយនេះត្រូវបានហើរចេញពីត្រចៀកមជ្ឈដ្ឋានខាងក្រៅវិញបន្ទាប់ពីតារាទាំងពីរដួងនេះបានធ្វើការបដិសេធពីការចោទប្រកាន់ទំនាក់ទំនងខុសក្បួនតម្រាមួយនេះ។
យ៉ាងណាក៍ដោយរឿងរ៉ាវមួយបានចប់ស្រាប់តែរឿងថ្មីទៀតដែលដូចគ្នានេះដដែលបានកើតឡើងចំពោះតារាចម្រៀងរូបនេះម្តងទៀតនាំឲ្យគេជឿថា នីកូ ពិតជាតារាមួយដួងដែលមានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នាដូចអ្វីដែលគេធ្លាប់បានសង្ស័យនោះ។
ទោះជាយ៉ាងជាថ្មីម្តងទៀតតារាចម្រៀងត្រកូលអ្នកសិល្បះរូបនេះបានប្រញាប់ចេញមកបដិសេធពីការភាន់ច្រឡំខាងលើនេះដើម្បីលុបលៀងភាពអាម៉ាស់ និងកុំឲ្យខូចក្រេឌីតក្នុងនាមជាតារាចម្រៀងម្នាក់ដែលមានឈ្មោះបោះសម្លេងដែរនោះ។
នីកូ បានអះអាងថា រូបគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ពីសំណាក់អ្នកប្រើប្រាស់ បណ្ដាញសង្គមនោះទេ នេះជាការយល់ច្រឡំ និងបានស្នើសុំឲ្យមានការពិនិត្យឲ្យបានច្បាស់។ តារាចម្រៀងរូបនេះបានបញ្ជាក់ថា លោកបានថតជាមួយប្អូនប្រុសម្នាក់នេះមែន ប៉ុន្តែដៃរបស់លោកបានដាក់នៅកៀនខាងក្រោយ មិនមែនដាក់ក្នុងហោប៉ៅក្មេងប្រុសនោះទេ។ តារារូបនេះ បានអះអាងថា សកម្មភាពនោះគឺនៅពេលដែលខ្លួនកំពុងថត ខារ៉ាអូខេ ជាមួយក្រុមការងារ និងតារាសម្តែងនាង តេង លក្ខិណា។
តារាចម្រៀងរូបនេះបានសម្តែងការមិនសប្បាយចិត្តឡើយ នៅពេលដែលរូបនេះមើលទៅមិនសូវល្អ និងឃើញគេបង្ហោះព្រោងព្រាត ហើយបង្កើតឲ្យមានការភាន់ច្រឡំបែបនេះ។ ទោះយ៉ាងណា តារារូបនេះស្នើសុំកុំឲ្យការយល់ច្រឡំ ហើយបង្កឲ្យកាន់តែធំឡើង ខណះពេល ដែលរូបគេមិនធ្លាប់មានប្រវត្តិបែបនេះឡើយ ។
ដោយឡែកនៅក្នុងគណនេយ្យហ្វេសប៊ុកដែលដាក់ឈ្មោះថា Troll Khmer ក៍បានសសេរបកស្រាយជុំវិញបញ្ហាខាងលើនេះផងដែរ ដោយបានអះអាងថា រូបភាពនោះជារូបភាពធម្មតានិងមិនមែនកាត់តឡើយ ដោយលោកនីកូ ពិតជាបានថតរូបជាមួយក្មេងប្រុសម្នាក់នោះពិតប្រាកដមែនតែមិនមែនលូកដៃចូលក្នុងខោក្មេងប្រុសម្នាក់នោះឡើយ។ សូមលោកអ្នកពិនិត្យឲ្យបានច្បាស់តាមពិតដៃរបសគាត់(នីកូ)ដាក់នៅខាងក្រោយ និងគៀកភ្លៅប្អូនប្រុសម្នាក់នោះ តែខោប្អូនប្រុសម្នាក់នោះពេលអង្គុយទៅវាប៉ោងឡើង ហើយដោយកាមេរ៉ាថតនៅពីមុខក៏មើលទៅដូចលោកនីកូបានលូកចូលក្នុងខោប្អូនប្រុសម្នាក់នោះអញ្ចឹង។ នេះជាការភាន់ច្រឡំមួយយ៉ាងធំដល់លោកជាខ្លាំង សូមអ្នកទាំងអស់គ្នាកុំបន្តយល់ច្រឡំបែបនេះទៀត៕ ស.រ