ពល​រដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ព្រ​មាន​មក​ដេក​នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ

Cambodia News

ភ្នំ​ពេញ​៖ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភានេះ​ ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី ប្រមាន​១០០​នាក់ មកពី​តំបន់​បុរី​កីឡា ថ្មគោល  បឹងកក់ សហគមន៍​៣៤៧ ភូមិ​ឃ្លាំង​សាំង ភូមិ២៣ សហគមន៍​៤២ និង​អតីត​អ្នក​បុរី​កីឡា បាន​ធ្វើ​ការ​ព្រមានថា ​ប្រសិនបើ​អភិបាល​រាជធានី​ភ្នំពេញ ​ដែល​ទើប​ឡើង​កាត់​តំណែង​​ថ្មី មិន​ដោះ​ស្រាយ​ជម្លោះ​ដី​ដ៏​រាំ​រ៉ៃ​នោះ ឲ្យបាន​ចប់​មុន​ការ​បោះ​ឆ្នោត​​ជាតិ​​ទេ​​នោះ ពួក​គេ​នឹង​នាំគ្នា​មក​ដេក​នៅ​មុខ​សាលា​រាជ​ធានី​​​ភ្នំពេញ ។

ពលរដ្ឋដែលមានបញ្ហាដីធ្លី ប្រមាន១០០នាក់នាំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ ។
ពលរដ្ឋដែលមានបញ្ហាដីធ្លី ប្រមាន១០០នាក់នាំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ ។

តំណាង​សហគមន៍​បុរី​កីឡា លោក ពេជ្យ លឹម​ឃួន មានប្រសាសន៍ថា លោក​ប៉ា សុជាតិ​វង្ស បាន​សន្យា​ជាមួយ​ពលរដ្ឋនឹង​ចុះ​ដោះស្រាយ ក្រោយ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះមហាក្សត្រ តែ​មកដល់​ថ្ងៃនេះ លោក​មិនបាន​ធ្វើ​តាម​ការសន្យា​ទេ​។

តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វ​ន្នី ដែល​ជា​ម្ចាស់​ពានរង្វាន់​ការពារ​សិទ្ធិ​ដីធ្លី បាន​ជំរុញ​ឲ្យ​អភិបាល​ថ្មី លោក ប៉ា សុជាតិ​វង្ស ដោះ​ស្រាយ​​បញ្ហា​ជួន​ពលរដ្ឋ  ជាជាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​គ្រាន់តែ​ចែក​សា​រ៉ុង និង​សន្យា​ខ្យល់​មុន​ពេល​បោះឆ្នោត។

ទោះជា​យ៉ាងណា​នៅ​ព្រឹក​នេះ លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មិន​បាន​ចេញ​មក​ដោះស្រាយ​ទេ ដោយ​គ្រាន់តែ​មាន​មន្ត្រី​រដ្ឋ​បាល​មក​ទទួល​ញត្តិ​ ហើយ​សន្យាថានឹង​ប្រគល់​ជួន​លោក​អភិបាល​ពិនិត្យ​៕

Related Articles

Back to top button
Close
Close