មនុស្ស​រាប់​លាន​នាក់​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ

មានកា​រព្រ​មាន​ថា​នឹង​មាន​មនុស្ស​ ជាង ៨​លាន​នាក់​កំពុង​តែ​ប្រ​ឈម​មុខ​រង​គ្រោះ​ថ្នាក់​ដោយ​ខ្យល់​ព្យុះម៉ាហាសែន ដែល​កំពុង​តែ​បក់​ទៅ​កាន់​ប្រ​ទេស​បង់​ក្លា​ដេស មីយ៉ាន់​ម៉ា ហើយ​គេ​ប៉ាន់​ស្មាន​ថា​ខ្យល់​នេះ​នឹង​បក់មក​ដល់​​ឆ្នេរ​សមុទ្រ​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក។

ខ្យល់​ព្យុះ​មហា​ សែន​នេះ​អាច​បណ្តាល​ឲ្យ​មាន​ខ្យល់​កួច​រហូត​ ដល់​កម្ពស់​បីម៉ែត្រ ហើយ​មាន​ល្បឿន​ខ្យល់​ដល់ ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ចំណុច​កណ្តាល។

នៅ ​ប្រ​ទេស​បង់​ក្លា ​ដេស និង​ប្រ​ទេស​ភូមា​ អា​ជ្ញាធរ​​កំពុង​ធ្វើ​ការ​ជំលៀស​ប្រ​ជា​ជន​ជា​ច្រើន​​នាក់​ខណៈ​ពេល​ដែល​ ខ្យល់​ព្យុះ​ដ៏​ធំ​នេះ​កំពុង​បក់​ទៅ​កាន់ភាគ​ឥសាន​នៃ​ឆ្នេរ​សមុទ្រ Bengal ដែល​កំពុង​គំរាម​កំហែង​ដល់​តំបន់​ទាប​នៅ​ក្បែរឆ្នេរ។ ប្រ​ទេស​បង់​ក្លា​ដេស​បាន​ជំលៀស​មនុស្សជាង ៧សែន​នាក់ ហើយ​ភូមា​បាន​ជំលៀស​មនុស្ស​ជាង ១​សែន ៦​ម៉ឺន​នាក់។

ខ្យល់ ​ ព្យុះ​នឹង​បក់​កាត់​ឆ្នេរ​សមុទ្រ​ជាប់​ព្រំ​ប្រ​ទល់​ប្រ​ទេស​បង់​ក្លាដេស និង​ភូមា។ នៅ​ឯ​ខេត្ត​ Rakhine ប្រ​ទេស​ភូមា​ឯ​ណោះ​វិញ​គេ​មាន​ការ​បារម្ភ​ថា​​ជន​ជាតិ​ភាគ​តិច Rohingya ​កាន់​សាសនា​អ៊ិស្លាមរាប់​ពាន់​នាក់​ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ជំរំ បន្ទាប់​ពី​អំពើ​ហិង្សា​ជន​ជាតិ​ភាគ​តិច​បាន​បង្ខំ​ឲ្យ​ពួកគេ​ចាក​ចេញ​ពី​ លំនៅ​ដ្ឋាន។ ពួក​គេ​បាន​និយាយ​ថា ពួកគេ​មិន​ទុក​ចិត្ត​អា​ជ្ញា​ធរ ឬ​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធទេ ហើយ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ជំលៀស។ ជន​ជាតិ Rohingya ចំនួន ៥៨​នាក់​នៅ​បាត់​ខ្លួន​នៅ​ឡើយ​បន្ទាប់​ពី​គេ​ចាប់​បាន​ទូក​របស់​ពួក​គេ ខណៈ​ពេល​ដែល​គេ​ជួយ​រំដោះ​ទៅ​កន្លែងទួល​សុវត្ថិភាព៕ (Radio Australia)

Related Articles

Back to top button
Close
Close