គ្រូបង្រៀនម្នាក់ ចាប់អារកសន្ដិសុខ ព្រោះខឹងថៅកែកាត់លុយស្រីស្នេហ៍
Cambodia News
ព្រះសីហនុ៖ កាលពីវេលាម៉ោង១និង១០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ សន្តិសុខឯកជននរបស់ក្រុមហ៊ុន PSA ម្នាក់ ខណៈពេលកំពុងយាមនៅមុខខារ៉ាអូខេស្តារវើល ត្រូវជនសង្ស័យមានគ្នា៣នាក់ បានចាប់អារកប៉ុនប៉ងមនុស្សឃាត ព្រោះតែខឹងថៅកែកាត់លុយស្រីស្នេហ៍ ដែលមម្រើការនៅទីនោះ។

តាមការឲ្យដឹងពី ជនរងគ្រោះ បាននិយាយថា រូបគេឈ្មោះស៊ីម រចនាភេទប្រុស អាយុ២៦ឆ្នាំ ជាសន្តិសុខឯកជនរបស់ក្រុមហ៊ុនសន្តិសុខ PSA ត្រូវបានមនុស្ស៣នាក់ជិះម៉ូតូមួយគ្រឿងចុះមកដល់ទីតាំងយាមនៅ ខារ៉ាអូខេ ស្តារវ៉ើល កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ក្នុងចំណោមពួកគេមានម្នាក់ជាគ្រូបង្រៀននៅអនុវិទ្យាល័យ ហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ បានយកកាំបិតចាក់.កជ្រូកមកអារក តែត្រូវរូបគេត្រដររត់រួចខ្លួន ហើយត្រូវរបួសដាច់បំពង់.កជិត២០ថ្នេរ ។
បច្ចុប្បន្នតាមការអះអាងពីមន្ត្រីប៉ូលិសនៃអធិការដ្ឋានក្រុងព្រះសីហនុ ម្នាក់ បានឲ្យដឹងថា ជនជាប់សង្ស័យជាគ្រូបង្រៀនទំនើងម្នាក់នៃអនុវិទ្យាល័យ ហ៊ុន សែន មិត្តភាពនោះ ត្រូវបានប៉ូលីសក្រុងព្រះសីហនុបញ្ជូនជនដៃដល់ ក្នុងបទល្មើសព្រួតគ្នាអារកសន្ដិសុខហាងខារ៉ាអូខេ ស្ដាវើលទៅសាលាដំបូងខេត្ដ កាលពីរសៀលថ្ងៃទី១៤ ឧសភា ម្សិលមិញ៕