កិច្ចប្រជុំកំពូលអាស៊ានផ្តោតលើជម្លោះសមុទ្រចិនខាងត្បូង
នៅថ្ងៃទី ៤ មេសា ២០១២នេះ បណ្តាលមេដឹកនាំជាន់ខ្ពស់អាស៊ាន បានបញ្ចាប់កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃរបស់ខ្លួនជាមួយនឹងការ ផ្តោតជាសំខាន់ទៅលើបញ្ហាតំបន់ ជាពិសេសបញ្ហាជម្លោះនៅដែនសមុទ្រចិនខាងត្បួងជាមួយនឹងប្រទេសមួយចំនួនជាសមាជិកអាស៊ាន។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បានបើកឱកាសឱ្យបណ្តាមេដឹកនាំអាស៊ានទាំងឡាយលើកឡើងនូវក្តី កង្វល់របស់ខ្លួន ពាក់ព័ន្ធនឹងផលប្រយោជន៍របស់ខ្លួនក៏ដូចជាការស្វែងរកដំណោះស្រាយ ផងដែរ។
លោកកៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងឧត្តមមន្រ្តីអាស៊ាន បានថ្លែងឲ្យដឹងថា អាអ្វីដែលសំខាន់នោះ គឺមេដឹកនាំអាស៊ាន បានជម្រុញឱ្យមានការពន្លឿន ដើម្បីបញ្ចប់សេចក្តីព្រាងនេះ មុនឱ្យភាគីចិនចូលរួម។
ទាក់ទងទៅនឹងសេចក្តី ព្រាងនៃក្រមប្រតិបត្តិ (Code of Conducts) លោក ស៊ូរ៉ាពង់ បញ្ជាក់ថា គួរទុកលទ្ធភាពឲ្យសមាជិកអាស៊ានបបញ្ចប់សេចក្តីព្រាងនេះជាមុនសិន មុនឱ្យភាគីចិនចូលរួម។
គួរបញ្ជាក់ថា សមាជិកអាស៊ានដែលកំពុងមានជម្លោះនៅក្នុងដែនសមុទ្រចិន ខាងត្បូងជាមួយចិនគឺប្រទេសម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង ប្រ៊ុយណេ គឺ ៕