គោលបំណងនៃបាតុកម្មបក្សប្រឆាំង មានដំណើរ ទៅច្រានចោលលទ្ធផលឆ្នោត
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា គោលបំណងនៃបាតុកម្មដែលផ្ដើមដោយគណបក្សប្រឆាំង នាថ្ងៃទី ២០ ឧសភា ខាងមុខ គឺជាសញ្ញាមួយ ដែលនាំទៅដល់ការច្រានចោលលទ្ធផលឆ្នោត នាខែកក្កដា ខាងមុខ ។
លោក ជាម យៀប ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃ រដ្ឋស ភា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា គ្មានហេតុផលណាដែលបក្សប្រឆាំងទាមទារឲ្យផ្លាស់ប្ដូរក្បាលម៉ាស៊ីន គ.ជ.ប ទេ បើ គ.ជ.ប ត្រូវបានជ្រើសតាំងដោយរដ្ឋសភាហើយនោះ។ លោកបានហៅឥរយាបទបែបនេះរបស់បក្សប្រឆាំងថា អត់យល់ច្បាប់ និង ជាន់ឈ្លីច្បាប់ ។
លោក ហូ វ៉ាន់ អនុប្រធានគណៈកម្មាធិការវិន័យរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានថ្លែងថា តាមគម្រោងបាតុកម្ម ថ្ងៃទី ២០ ឧសភា ខាងមុខ មានអ្នកចូលរួម ៥ ពាន់នាក់ ផ្ដើមដង្ហែរញ្ញត្តិចេញពីទីលានប្រជាធិបតេយ្យ ទៅកាន់ការរិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅ កម្ពុជា និង ទៅការិយាល័យ សហគមនអឺរ៉ុប។
បើតាមលោក ហូរ វ៉ាន់ ថា ញ្ញត្តិដែលបញ្ជូនទៅសាលាក្រុងនោះបានដាក់ការទាមទារចំនួន៤ចំណុចគឺ ឲ្យគ.ជ.ប ធ្វើការចុះបញ្ជីឈ្មោះឡើងវិញ បើចុះមិនទាន់ត្រូវពន្យាពេលបោះឆ្នោត , គោរពអនុសាសន៏របស់លោក ស៊ូរិយា ស៊ូប៊ែឌី តំណាងផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលស្នើឲ្យមានការកែទម្រង់គ.ជ.ប , អំពាវនាវអន្តរជាតិ ឲ្យកៀបសង្កត់រដ្ឋាភិបាលដើម្បីធានាថាការបោះឆ្នោតឆ្នាំ ២០១៣ ប្រព្រឹត្តទៅដោយត្រឹមត្រូវនិងយុត្តិធម៌ និង ការបើកផ្លូវឲ្យលោក សម រង្ស៊ីវិល ត្រឡប់មកវិញ ដោយគ្មានលក្ខណ៕