CCHR រំពឹង​ថា​នឹង​មាន​ការ​ដោះ​ស្រាយ​បញ្ហា​បឹង​កក់​ឆាប់ៗ​

Cambodia News

ភ្នំពេញ៖ លោក​ អ៊ូ វីរៈ ​ប្រធានមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បានថ្លែង​នៅ​ក្នុង​សេចក្តី​ថែ្លង​ការណ៍​របស់​ខ្លួន​ថា​ លោក​សូម​ស្វាគម​ន៍​ ចំពោះ​ឆន្ទៈ​បើក​ចំហរ​របស់​លោក​អភិបាល​រាជធានី ប៉ា សុជាតិវង្ស ចំពោះ​ប្រជា​ពលរដ្ឋ ដែលកំពុង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​ពី​លោក​អភិបាល ហើយ​សង្ឃឹម​ថា ការសន្យា​របស់​លោក​អភិបាល​ចំពោះ​សហគមន៍នឹង​ទទួល​បានលទ្ធផល​យ៉ាង​ពិតប្រាកដ។

Cambodia Beong Kak peolpe_Sovannara August 201232ព្រមគ្នានេះ ​ លោក ក៏​បាន​សូម​អំពាវនាវ​ដល់​សាលា​រាជធានី​ភ្នំពេញ រៀប​ចំ​ឲ្យមាន​ការប្រជុំ​ជាផ្លូវ​ការ​ជា​មួយ​ប្រជា​សហគមន៍​បឹង​កក់​នា​ពេល​ ឆាប់​ៗ​ខាងមុខ​នេះ ដើម្បី​ពិភាក្សា​លើ​ផែន​ការ​ជាក់​លាក់​រកដំណោះ​ស្រាយ​បញ្ហានោះ ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ី​វិល​ផង​ដែរ។

យ៉ាង​ណា​ក៏​ ដោយ​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ក៏​បាន​ជំរុញ​ឲ្យ​សាលា​​ឧទ្ធរណ៍​ដាក់​កាល​បរិច្ឆេទ​សវនាការ​លើករណី​អ្នក​ស្រី ​ យ៉ោម​ បុប្ផា​ ឲ្យ​បាន​ឆាប់​បំផុត​ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំងអស់​ ចំពោះ​អ្នកស្រី​ ព្រម​ទាំង​ដោះ​ លែង​អ្នក​ស្រី​ភ្លាម​ៗ​ ដោយ​គ្មាន​លក្ខ​ខណ្ឌ​៕

Related Articles

Back to top button
Close
Close