​យុវ​ជន​ម្នាក់​ស្លាប់​ដោយ​សារ​បើក​ម៉ូតូ​ទៅ​បុក​បង្គោល​ភ្លើង​

Cambodia News

ភ្នំពេញ៖ កាលពី​ម៉ោង២និង១០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៤ ខែឧសភា​ យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​​ ហើយ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​បោក​ក្បាល​​នឹង​ថ្នល់ ជាប់ជើង​នឹង​ម៉ូតូ ស្លាប់​នៅកន្លែងកើតហេតុ​ ស្ថិត​នៅ​ត្រង់ចំណុច​ផ្លូវ​លេខ៤០២ប្រសព្វ​នឹង​ផ្លូវ​លេខ១៧៣ ស្ថិតក្នុង​ក្រុម៧ ភូមិ១ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​យុវជន​រងគ្រោះ​ជិះ​ម៉ូតូ​ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BO-0561 តាម​បណ្តោយ​ផ្លូវ​លេខ១៧២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​បោះពួយ​ទៅបុក​ផើង​ដាំ​ដើម​ដូង​បែក​អស់៣ផើង រួច​បន្ត​ទៅបុក​នឹង​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​នៅនឹងកន្លែង។

ក្រោយ​កើតហេតុ សាកសព​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ រាជធានី​ភ្នំពេញ៕ ​ហេង នាង​

anndieblod2

Related Articles

Back to top button
Close
Close