ប្រ​ជា​ពល​រដ្ឋ​ចំនួន​ ៥៦​នាក់​ពុល​ម្ហូប​ក្នុង​ពិធី​មង្គល​ការ​

Cambodia News

ឧត្តរមានជ័យ ​៖ កាលពី​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ២០១៣​ នៅ​ភូមិបុស្បូវ ​សង្កាត់​បុស្បូវ​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ប្រជាពល​រដ្ឋ​ចំនួន​៥៦​នាក់​ ពុល​ម្ហូប​អាហារ​ហេតុ​ការនេះ​ កើត​ឡើង​នៅ​ក្នុង​ពិធី​មង្គល​ការ​មួយ​នៅ​ក្នុង​ភូមិ​ខាង​លើ​។

តាម ​ប្រភពព័ត៌​មាន​ ពី​ផ្ទះកើត​ហេតុ​បាន​បញ្ជាក់​ថា ​ដោយ​គ្រួសារ​ មាន​សភាព​ខ្វះ​ខាត​ធន់ធាន​ទ្រព្យ​សម្បត្តិ​ ក៏​នាំ​គ្នា​ធ្វើ​ម្ហូប​អាហារ​ខ្លួន​ឯង​ សំរាប់​ទទួល​ភ្ញៀវ​ តែ​បាន​ទិញ​សំភារៈ​មក​ពី​ផ្សារ​ យក​មក​ផ្សំ​ធ្វើ​ម្ហូប​។​បន្ទាប់​ពី​បាន​ពិសារ​បាយ​នៅ​វេលា​ម៉ោង​១០​ ទៅ​១១​ព្រឹក​ថ្ងៃ​ទី១៣​នេះ​ មាន​ប្រជាពល​រដ្ឋ​មួយ​ចំនួន​ធំ​បាន​ចាប់​ផ្ដើម​មាន​អាការះ​ពុល​ចំ​ណី​  ហើយ​ក៏​ចាប់​ផ្ដើម​ពុល​ពី​ម្នាក់​ទៅ​ម្នាក់​សុទ្ធ​តែ​បាន​ទៅ​ចូល​រួម​ពិសារ​ បាយ​ក្នុង​ពិធី​មង្គល​ការ​នោះ​ទាំង​អស់ ​ហើយ​ក៏​បាន​ដឹក​មក​កាន់​មណ្ឌ​ល​សុខ​ភាព​បុស្បូវ​ ដើម្បី​ពិនិត្យ​រក​មូល​ហេតុ​។​

តាម​ការ​បញ្ជាក់​រប​ស់​លោក​ គ្រូពេទ្យ​នៅ​មណ្ឌល​សុខ​ភាព​បាន​បញ្ជាក់​ថា​ ប្រជាពល​រដ្ឋ​ដែល​ពុល​ម្ហូប ​អាហារនោះ​មាន​អាការៈ​ ក្អួត​ចង្អោរ ​វិល​មុខ​ ឡើង​កំដៅ​ហើយ​អ្នក​ទាំង​នោះ​សុទ្ធ​តែ​បាន​ហូប​នូវ​ ម្ហូប​មួយ​មុខ​ដូច​គ្នា​គឺ​ម្ហូប​ញាំ​បន្លែ​ស្រស់​ តាម​ការ​សនិដ្ឋាន​ជំហាន​ដំបូង​បាន​បញ្ជាក់​ថា​ មកពី ម្ហូប​ដែល​ធ្វើ​ខ្វះ​អនាម័យ​ និង​មាន​ជាតិ​គីមី​លើ​បន្លែ។​

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ហេតុការណ៍ ​ខាង​លើ​ឯកឧត្តម​ លៀម ​សុដា​ អភិបាល​ខេត្ត​ ស្ដីទី​ បាន​ដឹក​នាំ​កម្លាំង​ និង​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​ និ​ង​ជួយ​ពិនិត្យ​នៅ​មណ្ឌល​សុខ​ភាព​ដោយ​ឃើញ​ប្រជាពល​រដ្ឋ​មួយ​ ចំនួន​ពុល​មាន​សភាព​ធ្ងន់​ធ្ងរ​ ក៏​បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បន្ត​ ដើម្បី​ព្យាបាលឲ្យ​ បាន​ទាន់​ពេល​វេលា៕

index

Related Articles

Back to top button
Close
Close