អ្នក​ស្រី​ យ៉ោម ​បុប្ផា ​ត្រូវ​ប្ដូរ​ពី ​ម២ ​ទៅ ​PJ​

Cambodia News

ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ​២០១២នេះ​ ក្រុមមន្ត្រី​ពន្ធនាគារ​ព្រៃ​ស បាន​ឲ្យ​ដឹងថា ដោយសារតែ​ស្ថានភាព​ចង្អៀត នៃ មជ្ឈ​មណ្ឌល​​កែប្រែ​ទី​២ ឬ ម​២ អ្នកស្រី យ៉ោ​ម បុប្ផា អ្នកទោស​ពី​សហគម​ន៏​បឹងកក់​ត្រូវបាន​ផ្លាសប្ដូ​រ យកទៅ​ឃុំ​នៅ PJ ដែល​គ្រប់គ្រង​ដោ​យស​ស្នងការ​នគរបាល ក្រុងភ្នំពេញ វិញ​។​

អ្នក ស្រី យ៉ោម បុប្ផា សកម្មជន ដីធ្លីសហគមន៏បឹងកក់
អ្នក ស្រី យ៉ោម បុប្ផា សកម្មជន ដីធ្លីសហគមន៏បឹងកក់

អ្នកស្រី យ៉ោ​ម បុប្ផា អាយុ​២៩​ឆ្នាំ  ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល ៣​ឆ្នាំ កាលពី​ចុងឆ្នាំ ២០១២ កន្លងទៅ ពីបទ​ថា បានរួម​គ្នា​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ទៅលើ អ្នករត់ម៉ូតូឌុប​ពីរ​នាក់ ។​

​ជា​ញយ​ដង​ក្រុម​អ្នកភូមិ​បឹងកក់ និង អង្គការ​សង្គម​ស៊ីវិល​បាន​ប្រមូល​ផ្ដុំគ្នា ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​រូបនេះ ។ ជាការ​ទាមទារ​ដែល​ត្រូវបាន​សំអាងថា ការចាប់​និង​ឃុំខ្លួន​អ្នកស្រី យ៉ោ​ម បុប្ផា គឺ​បណ្ដាល​មក​ពី​​បញ្ហាដីធ្លី ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ស្របគ្នា​ក្រុម​អ្នករត់ម៉ូតូឌុប​ក៏បាន​ទាមទារ​ផងដែរ កុំ​ឲ្យ​មានការ​លូកដៃ​ជួយ​អ្នកស្រី យ៉ោ​ម បុប្ផា ព្រោះ​ជា​សំណុំរឿង​ព្រហ្មទណ្ឌ ៕

Related Articles

Back to top button
Close
Close