មនុស្ស៣៣នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់រថយន្តក្រុងធ្លាក់ចូលក្នុងទន្លេនៅឥណ្ឌា
មនុស្សយ៉ាងតិច ៣៣នាក់បានស្លាប់ ក្រោយពីរថយន្តក្រុងផ្ទុកទៅដោយអ្នកដំណើរបានប្លាតចេញពីផ្លូវ ធ្លាក់ចូលទៅក្នុងទន្លេមួយនៅភាគខាងជើងប្រទេសឥណ្ឌា។
ប៉ូលិសនិយាយថា មានមនុស្ស ១៤នាក់ទៀតបានត្រូវរបួស ដែលគេបាននាំយកទៅមន្ទីរពេទ្យហើយ។
គ្រោះថ្នាក់រថយន្តនេះបានកើតមានឡើងនៅរដ្ឋ Hamachal Pradesh ចម្ងាយ២៥០ គីឡូម៉ែត្រពីធានី Shimla ។
មាន ការរំពឹងទុកថា ចំនួនមរណភាពនឹងកើនឡើង ដោយសារគេបារម្ភថា ជនរងគ្រោះខ្លះបានរសាត់តាមខ្សែទឹកហូរយ៉ាងត្របាញ់៕ (Radio Australia)