ការ​ប៉ះ​ទង្គិច​រវាង​អាជ្ញាធរ និង​ក្រុម​អ៊ិស្លាម​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ២៨​នាក់​បាន​បាត់​បង់​ជីវិត​ បន្ទាប់​ពីនគរបាល​នៅ​ក្នុង​ប្រ​ទេស​បង់​ក្លា​ដេស​បាន​ធ្វើ​ការ​បង្រ្កាប​ ក្រុម​អ្នក​កាន់​សាសនា​អ៊ិស្លាម​រាប់​ពាន់​នាក់​នៅ​ក្នុង​ទីក្រុង​ដាកា​។

បើ​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រុម​នគរបាល​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​សំឡេង កាណុង​បាញ់​ទឹក ឧស្ម័ន​បញ្ចេញ​ទឹក​ភ្នែក និង​គ្រាប់​កាំ​ភ្លើង​ជ័រ​​ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​កាន់​សាសនា​ អ៊ិស្លាម​យ៉ាង​ហោច​ណាស់ ៧​ពាន់​នាក់ ដែល​ធ្វើ​ការ​តវ៉ា​ឲ្យ​មាន​ច្បាប់ថ្មី​សម្រាប់​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ដែល​ ប្រមាថ​លើ​សាសនា​របស់​ខ្លួន។

ក្រុម​បាតុករ​បាន​ប្រើ​ ប្រាស់​ដុំ​ថ្ម ដំបង និង​រំពាត់​ឫស្សី វាយ​ប្រហារ​ទៅលើ​ក្រុម​នគរបាល​ខណៈ​ពេល​ដែល​ក្រុម​នគរ​បាល​ព្យា​យាម​បំបែក​ ហ្វូង​បាតុករ។

មាន​មនុស្ស​ជាង​ ២០នាក់​បាន​បាត់​បង់​ជីវិត រួម​មាន​អ្នក​ដែល​ត្រូវ​គ្រាប់​កាំ​ភ្លើង​ជ័រ និង​នគរ​បាល​មួយ​រូប​ដែល​ក្រុម​បាតុករ​ចាក់​នឹង​កាំ​បិត​វែង។

មន្ត្រីមន្ទីរ ​ពេទ្យ​បាន​ឲ្យ​ដឹង​ថា​មាន​មនុស្ស​រាប់​រយ​នាក់​ផ្សេង​ទៀត​រង​របួស។ អំពើ​ហិង្សា​នេះផ្ទុះ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ក្រុម​អ្នក​កាន់​សាសនា​អ៊ិស្លាម​បង្កើន​ការ​ទាម​ទារ​របស់​ខ្លួន​ឲ្យ ​មាន​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​ដល់​អ្នក​ដែល​ប្រ​មាថ​សាសនា​អ៊ិស្លាម៕ (Radio Austalia)

Related Articles

Back to top button
Close
Close