ការ​ប៉ះ​ទង្គិច​គ្នា​រវាង​យោធា និង​ក្រុម​សកម្ម​ប្រ​យុទ្ធនៅ​ហ្វ៊ីលីពីន

ការ​លប​ឆ្មក់​វាយ​ប្រ​ហារ​ពី​ពួក​សកម្ម​ប្រ​ យុទ្ធ Abu Sayyaf នៅ​ប្រ​ទេស​ហ្វ៊ីលីពីន​បាន​បណ្តាល​ឲ្យ​យោធា​មួយ​រូប​បាត់​បង់​ជីវិត និង​របួស​ទាហាន​៤នាក់​ផ្សេង​ទៀត។

បន្ទាប់​ពី​មាន​ការ​ដោះ​លែងចំណាប់​ ខ្មាំង​ជន​ជាតិ​អូស្ត្រាលី​មួយ​រូប​រួច​មក រដ្ឋា​ភិបាល​ហ្វ៊ីលីពីន​បាន​បង្កើន​នូវ​វត្តមាន​ទាហាន​ជាច្រើន​នាក់​នៅភាគ​ ខាង​ត្បូង​ប្រ​ទេស​នេះ។

បន្ទាប់​ពី​ការវាយ​ឆ្មក់​​នៅ ទីក្រុង Al Barka នា​ខេត្ត​Basilan រួច​មក ក្រុម​កង​សន្តិសុខ​បាន​ធ្វើ​ការ​វាយ​​ប្រហារ​ទៅ​លើ​ក្រុម​សកម្ម​ប្រ​យុទ្ធ​ Abu Sayyaf។ មេ​បញ្ជាការ​កង​សន្តិសុខ​លោក Carlito Galvez បាន​មាន​ប្រ​សាសន៍​ថា កង​ទាហាន​កំពុង​តែ​ធ្វើ​សកម្ម​ភាព​សុខា​ភិបាល និងស្ថិតិ​នៅ​តំបន់​នោះ​ នៅ​ពេល​ដែល​កង​សកម្ម​ប្រ​យុទ្ធ​ប្រមាណ ៣០នាក់​ប្រ​ដាប់​ដោយ​អាវុធ​បាន​វាយ​ប្រហារ​ទៅ​លើ​ពួកគេ។

កាល ​ពី​ខែ​មុន​កង​សន្តិសុខ​បាន​សម្លាប់​ក្រុម​សកម្ម​ប្រ​យុទ្ធ ៨នាក់​នៅ​ក្នុង​ការ​វាយ​តដៃ​គ្នា​នៅ​ក្នុង​ខេត្ត Basilan។​ រដ្ឋា​ភិបាល​បាន​បញ្ជូន​ទាហាន​ប្រ​មាណ ៣០០០​នាក់​ដើម្បី​​តាម​ប្រ​មាញ់ ក្រុម​សកម្ម​ប្រ​យុទ្ធ​ប្រ​មាណ ២០០នាក់ ជា​ពិសេស​បន្ទាប់​ពី​មាន​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​អូស្ត្រាលី​លោក Warren Rodwell កាល​ពី​ខែ​មីនាដែល​ក្រុម​សកម្ម​ប្រយុទ្ធ​បាន​ចាប់​ឃុំ​ខ្លួន​ប្រមាណ១៥​ខែ​ កន្លង​មក៕(Radio Australia)

Related Articles

Back to top button
Close
Close