គ.ជ.ប ជម្រុញ​ឲ្យ​បក្សន​យោ​បាយ​រូត​រះ​ចុះ​ឈ្មោះ​គណបក្ស​ និង​បេក្ខ​ភាព​តំណាង​រាស្ត្រ​

Cambodia News

ភ្នំពេញ​៖ កាល​ពី​ថ្ងៃ​ទី០៦ ឧសភា ២០១៣ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប)​បាន​ដាក់​​ការ​ជម្រុញ​​ដល់​បណ្ដា​គណបក្ស​ន​យ​បាយ ក្នុងប្រទេស​កម្ពុជា ឲ្យ​រូតរះ​ចុះឈ្មោះ គណបក្ស និង បេក្ខភាព​តំ​ណា​ងរាស្ត្រ​របស់ខ្លួន សម្រាប់​ការប្រកួតប្រជែង ការ​បោះ​ឆ្នោត​ជាតិ​​នីតិកាល​ទី​៥ នា​ថ្ងៃទី ២៨ ខែ កក្កដា ខាងមុខនេះ ។​

ប្រជាពលរដ្ឋកំពុងឆែករកឈ្មោះអំឡុងការបោះឆ្នោតកាលពីពេលកន្លងទៅ ។
ប្រ​ជា​ពល​រដ្ឋ​កំពុង​ឆែក​រក​ឈ្មោះ​អំឡុង​ការ​បោះ​ឆ្នោត​កាល​ពី​ពេលក​ន្លង​ទៅ ។​

លោក ទេព នីថា​អគ្គលេខាធិការ គ​.​ជ​.​ប បាន​ថ្លែងថា​ ឈានចូល​ដល់​ស​ប្ដា​ហ៏​ទី​ពីរ​ហើយ នៃ​ការចុះបញ្ជីឈ្មោះ​គណបក្ស​បោះឆ្នោត និង ចុះ​បញ្ជី​បេក្ខជន​បោះ​ឆ្នោត ដែ​ល​មាន​រយៈ​ពេល​១៥ ថ្ងៃ ផ្ដើម​ពីថ្ងៃ​ទី ២៩ មេសា ដល់​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៣​។​

​បើតាម គ.ជ.ប ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ មានតែ​គណបក្សនយោបាយ ៥ ប៉ុណ្ណោះ បាន​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា , គណបក្ស​ហ្វុនស៊ិនប៉ិច , គ​ណបក្ស​សញ្ជាតិ​កម្ពុជា , គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង គណបក្ស​សម្ព័ន្ធ​សាធារណៈរដ្ឋ ដើម្បី​ប្រជាធិបតេយ្យ ។​

​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គ​បក្សប្រឆាំង​ធំ ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង កាលពីពេល​ថ្មីៗ​នេះ​ថា បើ​ទោះ​បី​ជា​គណបក្ស​នេះ មិនទាន់បាន​បញ្ជូន​សំ​ណុំ​ឯកសារ​ទៅ​ឲ្យ គ.ជ.ប ក្ដី ប៉ុន្តែ​ខ្លួន​បាន​ត្រៀម​លក្ខណៈ​​រួចជាស្រេច​ហើយ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​​ក្នុងការ​បោះឆ្នោត​នា​ពេល​​ខាង​នេះ​៕

Related Articles

Back to top button
Close
Close