ក្រសួងប្រៃសណីយ៍ អនុញ្ញាត្តឲ្យក្រុមហ៊ុនទូរសព័្ទមាន សេរីភាពប្រកួតប្រជែងគ្នា
Cambodia News
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីសម្រេចលុបចោល ការកិច្ចព្រមព្រៀងរបស់បញ្ញាត្តិករ ទូរគមនាគមន៍ និង បណ្តាក្រុមហ៊ុន ទូរស័ព្ទ ដែលបានធ្វើរួមកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៣ ស្តីពីការផ្សាយពាណិជ្ជកម្ម បានសេចក្តីថា ក្រសួងអនុញ្ញាតឲ្យក្រុម ហ៊ុនទូរស័ព្ទទំាងអស់មានសិទ្ធិសេរីភាព ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដូចពេលមុនៗបាន។
ការលុបចោល របស់ក្រសួងប្រៃសណីយ៍នេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ពិសេសអ្នកដែលនិយមលេងហ្វេសប៊ុក (Facebook) ដោយចាត់ទុកថា ការហាមប្រាមរបស់បញ្ញាត្តិករ ទូរគមនាគមន៍នេះ មិនមែនជាទីផ្សារសេរី។
លើកពីនេះទៅទៀត ការអនុញ្ញាត្តឲ្យក្រុមហ៊ុនទូរសព័្ទមាន សេរីភាពប្រកួតប្រជែងគ្នានេះទទួល បានការគាំទ្រយ៉ាងពេញទំហឹងពីសណាក់មហាជន ដោយសារតែកាលណា ក្រុមហ៊ុនទូរស័ព្ទ ប្រកួតប្រជែងកាន់តែខ្លាំង ប្រជាជនកាន់តែបានផលចំណេញច្រើន ប្រើប្រាស់សេវាទូរស័ព្ទកាន់តែ មាន តម្លៃថោក៕