ក្មេង ​ស្ទាវ​ពីរ​ក្រុម​ដេញ​កាប់​គ្នា​បណ្ដាល​ឲ្យ​យុវ​ជន​ម្នាក់​រង​របួស​ធ្ងន់​

Cambodia News

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២២ នឹង ៤០ នាទី​យប់​ថ្ងៃទី​០៥ ខែ​ឧសភា​ ក្រុម​ក្មេង​ទំនើង​ពីរក្រុម បាន​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា បណ្ដាល​ឲ្យ​យុវជន​ម្នាក់​រង​របួស​ហូរ​ឈាម​ស្រោច​ខ្លួន​ នៅ​ចំណុច​មុខ​ម៉ូ​ឌែ​ល ២ ផ្លូវជាតិ​លេខ ២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ ។ ​ ​

​តាម​សេចក្ដីរាយការណ៍​ពី​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ គេ​សង្កេតឃើញ ក្មេង​ស្ទាវ​ពី​រក្រុម​បាន​ជិះ​ម៉ូតូ​ជាច្រើន​គ្នា​ដេញ​គ្នា​កាប់​គ្នា​តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ ២ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​​រហូតមកដល់​ចំណុច​កើត​ហេតុ​ខាង​លើ​នេះ​មាន​ភាគី ម្ខាង​បាន​ដួល​ម៉ូតូ ក៏​ត្រូវ​ភាគី​ម្ខាង​ទៀត​ចុះ​ព្រួត​គ្នា​យក​ដំបង​វាយ​​បែក​ក្បាល បែក​មុខ ហូរ​ឈាម​ស្រោច​ខ្លួន​។

បន្ទាប់ពី​វាយ​រួច​នោះ​ភាគី​បង្ក​បាន​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​រត់គេច ខ្លួន​បាត់ស្រមោល​តែ​ម្តង ចំណែក​បក្ខពួក​ជន​រង​គ្រោះ​ក៏បាន​រត់ចោល​យុវជន​ម្នាក់​ដែល​កំពុង​រង​របួស​ផង ​ដែរ ដោយ​ទុក​ឲ្យ​យុវជន​ត្រូវ​រង​របួស​ដួល​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ​ ​

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍ នឹង​បាន​ហៅ​រថយន្ត​សាមុយ​ឲ្យ​មក​ដឹង​យុវជន​រង​របួស​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច អូស​យក​ទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម រង់ចាំ​ជនរងគ្រោះ​មក​ដាក់ ពាក្យ​បណ្តឹង​ដោះស្រាយ​យក​ម៉ូតូ​ត្រឡប់​ទៅវិញ ៕ ​ ​ហេង នាង​

art1.1

 

Related Articles

Back to top button
Close
Close