រដ្ឋមន្រ្តីការបរទេសអាស៊ាន រិះរកមធ្យោបាយដោះស្រាយបញ្ហាតំបន់
នៅថ្ងៃទី ២ មេសា ២០១២ នេះបណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាន បានមកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួ ដើម្បីពិនិត្យនិង វាយតម្លៃលើការវិវត្តថ្មីៗចុងក្រោយរបស់តំបន់និងបញ្ហាប្រឈមមុខដទៃទៀត។
កិច្ចប្រជុំនេះធ្វើនៅឯវិមានសន្តិភាព នារាជធានីភ្នំពេញ ដឹកនាំដោយលោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីការបរទេសកម្ពុជា នៅក្នុងកិច្ចប្រជុំមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសសមាជិក អាស៊ានចំនួន ១០ មានដូចជាប្រទេសកម្ពុជា ជាប្រធាននៃកិច្ចប្រជុំ វៀតណាម ឡាវ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ភូមា ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសប្រ៊ុយណេ។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក កៅ គឹមហួន បានថ្លែងថា នៅឆ្នាំនេះយើងគ្រោងចេញឯកសារមួយចំនួនដែរ ប៉ុន្តែ អ្វីដែលសំខាន់ គឺការជម្រុញការកសាងសហគមន៍អាស៊ាននៅឆ្នាំ២០១៥។
តាមកម្មវិធីព្រាងទុក បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និង អន្ដរជាតិ ការអនុវត្ដធម្មនុញ្ញអាស៊ាន និងជាពិសេសវិធានការសំរាប់យោងក្នុងករណីនៃការមិនអនុលោមតាម សេចក្ដីសំរេចរបស់កិច្ចប្រជុំកំពូលអាស៊ាន និងបញ្ហាសំខាន់ផ្សេងៗទៀតផងដែរ៕