អូស្ត្រាលី​ប្រកាស​ផ្ដល់​មូលនិធិ​ជាង​២សែន​ដុល្លារ​សម្រាប់​បញ្ចៀស​ពិការភាព​ភ្នែក​នៅ​តំបន់​​អាស៊ី-​ប៉ាស៊ីហ្វិក

កាលពីថ្ងៃទី០២ ​ ខែឧសភានេះ ​លោក ​Bob Carr ​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​ប្រកាស​ថា​ រដ្ឋាភិ បាល​អូស្ត្រាលី​នឹង​ផ្ដល់​មូល​និធិ​ដល់​អង្គការ​អូស្ត្រាលី​ចំនួន​ ពីរ​ដើម្បី​ជួយ​បញ្ចៀស​​ពិការភាព​ភ្នែក​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​ អភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក។

ក្នុង ​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ការបរទេស​អូស្ត្រាលី ​បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​មាន​ប្រសាសន៍​ថា​ អង្គការ​ទាំង​ពីរ​នោះ​នឹង​ទទួល​បាន​ថវិកា​សរុប​ចំនួន​ ២សែន ៥ម៉ឺន​ ៤ពាន់​ដុល្លារ​ សម្រាប់​គ្រាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​ និង​ជំនាញ​សុខភាព​ភ្នែក​ ដល់​សមាគម​ចំនួន​ ២០​នៅ​ក្នុង​តំបន់​ ដែល​រួម​មាន​ ប្រទេស​ហ្វីជី, ​កម្ពុជា,​ ឥណ្ឌា,​ ឡាវ,​ មីយ៉ាន់ម៉ា,​ ប៉ាពូអាស៊ីនូវែលហ្គីណេ, ​ប៉ាគីស្ថាន​ និង​វៀតណាម៕​((Radio Australia)

Related Articles

Back to top button
Close
Close