សហគមន៍​បឹងកក់​ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ដោះ​ស្រាយ ​បញ្ចប់​វិវាទ​ដីធ្លី​

Cambodia News

ភ្នំ​ពេញ​៖ កាល​ពី​ថ្ងៃទី​០២ ឧសភា ២០១៣ ​​សហគមន៍​បឹង​កក់ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ទាក់​ទង​និង​សិទ្ធិ​លំនៅឋាន​និង​ដី​ ធ្លី ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ដោះស្រាយ​ បញ្ចប់​វិវាទ​ដី​ធ្លី​ក្នុង​តំបន់​បឹង​កក់ តាម​ការ​ដាក់​បញ្ចូល​ចំនួន​គ្រួសារ​ដែល​នៅ​សល់​ទៅ​ក្នុង​ដី​អនុក្រឹត្យ​ ១២,៤៤ ហិកតា និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ ​។

សហគមន៍បឹងកក់ប្រមូលផ្តុំគ្នាធ្វើការតវ៉ា នាពេលគន្លងមក។
សហគមន៍បឹងកក់ប្រមូលផ្តុំគ្នាធ្វើការតវ៉ា នាពេលគន្លងមក។

ថ្លែងនៅក្នុង​សន្និសីទ​កាសែត​ លោក ចាន់ រិទ្ធិសក្តិ តំណាង​ពី​សហគមន៍​បឹងកក់ ដែល​ត្រូវ​កាត់​ឈ្មោះ​​ចេញ​ពី​ទីតាំង​ដី​១២,៤៤​ហិកតា បាន​និយាយ​ថា ៖ «ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹង​កក់​ខ្ញុំ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ផែនការ​នេះ​ជា​មធ្យោបាយ​ដ៏​សម​ស្រប​មួយ ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដី​ធ្លី​តំបន់​បឹង​កក់ ដែល​នេះ​ជា​បំណង​ប្រាថ្នា​តែ​មួយ​គត់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​យើង​ខ្ញុំ​ចង់​បាន»។

សូមបព្ជាក់ថា គន្លងមកសហគមន៍​បឹង​កក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ា ជុំវិញវិវាទដីធ្លា និងសំណើរ ឲ្យ​ដោះលែង អ្នកស្រី យ៉ោម បុប្ផា តែរហូតមកដល់ពេលនេះ មិនទទួលបានដំណោះស្រាយសម​ស្រប​នោះទេ រីឯអ្នកស្រី យ៉ោម បុប្ផា នៅជាប់​ពន្ធនាគារ​នៅ​ឡើយដែរ ដោយសារ​តែ​ការ​តវ៉ា​នៅ​មិន​ទាន់​មាន​លទ្ធផល​វិជ្ជមាន ទើបពួក​គាត់​នាំគ្នា​ធ្វើ​សន្និសីទ​កាសែត ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល ធ្វើ​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ ៕

Related Articles

Back to top button
Close
Close