​ជិះ​ម៉ូតូ​ឌុប​សង្សារ​ឆក់​ទូរស័ព្ទ​ដៃ​មិន​បាន​សម្រេច​ត្រូវ​សម្ថ​កិច្ច​ចាប់​ខ្លួន​

Cambodia News

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​០៣ ខែ​ឧសភា ​យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​​ ឃាត់ខ្លួន​ភ្លាមៗ និង​នារី​ម្នាក់​បាន​រត់​គេច​ខ្លួន​បាត់ ក្នុង​ខណៈ​ពេល​ដែល​ពួកគេ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​ជាតិ​ចិន​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១០ កែង​នឹង​ផ្លូវ​លេខ​១៤៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​ចំការមន ។

យុវជនជាជនសង្ស័យ ដែលត្រូវសម្ថកិច្ចឃាត់ខ្លួន
យុវជនជាជនសង្ស័យ ដែលត្រូវសម្ថកិច្ចឃាត់ខ្លួន

យុវជន ​ដែល​ជា​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ខាង​លើ​នេះ មាន​ឈ្មោះ ដា​រ៉ា សុធី អាយុ​២១​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ​។ ចំណែក​ឯ​នារី​ដែល​ជា​គូរ​សង្សារ​ម្នាក់ទៀត​នោះ​បាន​រត់​គេច​ខ្លួន​បាត់​ ក្រោយពេល​កើតហេតុ​។​ ​ ​

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គឺ​ជន​ជាតិ​ចិន​បាន​ចូល​ទិញ​ឥវ៉ាន់​នៅ​ចំណុច​កើតហេតុ​ខាងលើ ខណៈ​នោះ​ស្រាប់តែ​យុវជន​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហ្វី​ន​ណូ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AB-7757 បើកបរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១០ ក្នុង​ទិសដៅ​ពី​លិច​មក​កើត ឌុប​សង្សារ មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​ចិន ដែល​កំពុង​ឈរ​និយាយ​ទូរស័ព្ទ បានសម្រេច ហើយ​ព្យាយាម​រត់​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន ប៉ុន្តែ​ជា​អកុសល ជនសង្ស័យ​បាន​ដួល​ម៉ូតូ ហើយ​ត្រូវ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជួញ​ដេញ​ចាប់​បាន​ជនសង្ស័យ ឈ្មោះ​ដា​រ៉ា សុធី ប៉ុន្តែ​នារី​ម្នាក់ទៀត​ដែល​ជា​គូរ​សង្សារ​បាន​រត់​គេច​ខ្លួន​បាត់​ភ្លាមៗ ។ ​ ​

ក្រោយពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​៣ នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​បឹង​កេងកង និង​កសាង​សំណុំរឿង​បញ្ចូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន រង​ចាំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕ ​ ​ ​ហេង នាង​

Related Articles

Back to top button
Close
Close