បក្សប្រឆាំងប្រមានធ្វើបាតុកម្មជាលើកទីពីក្នុង ខែឧសភានេះ
Cambodia News
ភ្នំពេញ៖ ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានផ្ដល់តម្រុយឲ្យដឹងថា បាតុកម្មលើកទីពីរ នឹងធ្វើនៅក្នុងខែ ឧសភានេះ ដើម្បីទាមទារឲ្យមានការធ្វើកំណែ ទម្រង់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)

លោក ហូរ វ៉ាន់ បានឲ្យដឹងថា បាតុកម្មកាលពីថ្ងៃទី ២៤ ខែ មេសា គឺផ្ដល់ញ្ញត្តិទៅឲ្យ គ.ជ.ប តែលើកនេះ គឺដង្ហែញ្ញត្តិ ទៅប្ដឹង សហគមន៏អឺរ៉ុប និង អង្គការសហប្រជាជាតិ ដើម្បីជម្រុញឲ្យមានការធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព ។
ទោះបីជាយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ បានប្រកាសហើយថា ខ្លួនបានត្រៀមលក្ខណៈរួចហើយដើម្បី ចុះឈ្មោះគណបក្ស និង បេក្ខភាពតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជាតិនាថ្ងៃទី ២៨ ខែ កក្កដា ខាងមុខ ដែលជាផ្នែកនៃ ការបង្ហាញឲ្យឃើញរួចជាស្រេចហើយ ពីការទទួលយក ទម្រង់បោះឆ្នោតមួយ ដែលរៀបចំ ដោយ គ.ជ.ប ៕