សមត្ថកិច្ច​​សាកសួរ​មនុស្ស​៥​នាក់​រឿង​ស្លាប់​នាយិកា​សាលា​ជន​ជាតិ​សិង្ហបូរី

Cambodia News
នៅព្រឹក​នេះ ​ក្រុមន​​គរបាល និង​មន្រ្តីអាវុធហត្ថ​បាន​ឃាត់​បុរស​ចំនួន​៥​នាក់​ដែល​ជា​ជាង​សំណង់​​មក​សាកសួរ​​ទាក់ទិននឹង​ការ​ស្លាប់​ក្នុង​ថ្លុកឈាម​របស់ស្រ្តីជនជាតិសិង្ហបូរី​ជានាយិកា​​ អនុ​វិទ្យា​លយ័​អន្តរជាតិ​ក្តី​សង្ឍឹម​នៅ​ខេត្តកំពុងស្ពឺ។

ស្រ្តីរងគ្រោះឈ្មោះ វ៉ែន ជឺអ៊ឹង អាយុ​៤៥​ឆ្នាំ​ ស្នាក់នៅកន្លែងកើតហេតុ​បាន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​វេលា​ព្រឹក​កាល​ពី​ វេលា​ម៉ោង​៧និង ៤៤នាទី ថ្ងៃ​ ទី​៣០​ខែ​មេសា​ឆ្នាំ​២០១៣​ នៅ​ក្នុង​ភូមិ​ញរ ​សង្កាត់​កណ្តោលដុំ ក្រុង​ច្បារ​មន​ខេត្ត​កំពង់​ស្ពឺ។

មន្រ្តី​សមត្ថកិច្ច​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​នាំឲ្យ​មាន​មរណភាព​នេះ​​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​​​ទាន់​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ពិត​របស់​បុរស​ទាំង៥នាក់​នោះដែរ ប៉ុន្តែ​បានឲ្យ​ដឹងថា ពួកគេ​បាន​ធ្វើ​ជា​កម្មករ​នៅ​សាលារៀន​នោះ។

សាក្សី​មួយចំនួនបាននិយាយថា ស្រ្តីរង​គ្រោះ​ជា​មនុស្ស​ស្លូត​បូត​ ហើយ​មិន​សូវ​និយាយ​ច្រើន​ដែរ ហើយ​ប្តី​របស់​ជន​រង​គ្រោះនៅ​ប្រទេស​សិង្ហបូរី​បាន​វិល​​មក​កម្ពុជាវិញដោយ​តក់ក្រហល់ នៅ​ពេលបាន​​ដឹង​ថា ភរិយា​របស់​ខ្លួន​បាន​ស្លាប់​យ៉ាង​សង្វេក​បែប​នេះ៕

Related Articles

Back to top button
Close
Close