សារព័ត៌មាន និងយុវជនចំពោះការអភិវឌ្ឍប្រទេស
Cambodia News
ភ្នំពេញ៖ ថ្លែងនៅក្នុងវេទិកាពិភាក្សា សារពត៌មានសង្គម ទូរស័ព្ទចល័ត និងអន្តរសកម្ម និងធ្វើដូចម្តេចដើម្បីទាក់ទាញមនុស្ស ជំនាន់ថ្មី ចូលរួមក្នុងនយោបាយនិងកាសរអភិវឌ្ឍន៍ប្រទេស កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ លោក ឱម យ៉ិនទៀងទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាន លើកឡើងថា បណ្តាញ សារពត៌មានគ្រប់ផ្នែក និងកម្លាំង យុវជនមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេស ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា បណ្តាញសារពត៌មានសង្គមមិនគ្រាន់តែបានផ្សព្វផ្សាយនូវពត៌មាន ឬដំណើរផ្សេងៗដល់សាធារណៈជនប៉ុណ្ណោះទេ ប៉ុន្តែមបណ្តាញសារពត៌មាននៅបានក្លាយជាថ្នាលបណ្តុះគំនិត ឬបំពាក់មនោគមវិជ្ជាសម្រាប់ជំនាន់ថ្មីថែមទៀត ។ ចំណែកយុវជនដែលជាមនុស្សជំនាន់ថ្មីក៏ជាកម្លាំងចលករមួយ យ៉ាងសំខាន់ផងដែរ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ។
ទាក់ទងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំង ណាស់ដល់បញ្ហាសិទ្ធិមនុស្សឬអាចនិយាយថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាគ្មានអ្វីជាអាថ៌កំបាំងនោះទេ ខណៈដែលកម្ពុជាបានអនុញ្ញាត្តិឲ្យមានការិយាល័យសិទ្ធិមនុស្ស អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ។ ទន្ទឹមនោះកម្ពុជាក៏បើកទូលាយឲ្យមានវត្តមានអង្គ ការក្រៅរដ្ឋាភិបាលតាម ដាននិងឃ្លាំមើលបញ្ហាសិទ្ធិមនុស្សក្នុងពន្ធនាគារផងដែរ ក្នុងពេលដែលបណ្តាប្រទេសដទៃគ្មាន ។
យ៉ាងណាក៏ដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀត បានសង្កត់ធ្ងន់ថាបញ្ហាសិទ្ធិមនុស្ស ដែលមិនអាច មើលរំលងនោះគឺសិទ្ធិមនុស្សរបស់យុវជន ព្រោះប្រសិនបើយើងមិនបានគិតគូរដល់សិទ្ធិយុវជនដែលជាមនុស្ស ជំនាន់ថ្មីនោះទេ គ្រោះថ្នាក់មួយនឹងអាចកើតមានឡើងសម្រាបនយោបាយដឹកនាំ និងប្រទេសជាតិ៕ ដោយ៖ ហេង នាង