ផ្ទុះ​អគារ ​នៅ​អាម៉េរិក​ ស្លាប់ ​៣​នាក់, ​បាត់​ខ្លួន ​៩​នាក់,​ និង​ របួស ​៦៣នា​ក់​

សារព័ត៌មាន​​ Cambodia News​/

ញូយ៉ក(១៣ មិនា ២០១៣) ៖ ការផ្ទុះក្នុងអគារ ស្នាក់នៅកម្ពស់ ៥ជាន់ មួយបានបណ្តាល ឲ្យផ្នែកកណ្តាលរបស់វា រលំចុះមក សង្កត់មនុស្ស ជាច្រើននាក់ ហើយជាលទ្ធផល មនុស្ស ៣នាក់បានស្លាប់ ៦៣នាក់ របួស និង ៩នាក់ បាត់ខ្លួននៅមេនណាថាន់ ជា តំបន់​ដែល​មនុស្ស​រស់​នៅ​កកុញ​ជា​ង​គេ ​ក្នុង​ ទីក្រុងញូយ៉ក។

1394674380-132បើតាមការផ្សាយរបស់សារព័ត៌មាន ស៊ីអិនអិន បានឲ្យដឹងថា ការផ្ទុះអគារកាលពីថ្ងៃទី១២ ខែមីនា នោះមិន មានជាប់ពាក់ព័ន្ធ នឹង​អំ​ពើ​ភេរ​វ​កម្មអ្វីឡើយ ប៉ុន្តែវាជាការបែកធ្លាយបំពង់ ឧស្ម័ន ដែលរហូតមក ដល់ពេល នេះក្រុមស៊ើបអង្កេតកំពុងតែស្វែករកភស្តុតាង បញ្ជាក់អំពី រឿង​នេះ។ អាជ្ញាធរបានបន្ថែមថា ក្នុងចំណោម មនុស្សរងរបួសទាំង ៦៣នាក់នោះ មានពីរនាក់ស្ថិតក្នុង សភាពធ្ងន់ធ្ងរបំផុត ហើយ​អាច​នឹង​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ថែម​ទៀត។

​អភិបាលទីក្រុងញូយ៉ក លោក ប៊ៀល ឌឺ ប្លាស៊ីយ៉ូ បានលើកឡើងថា “នេះជាសោកនាដកម្ម ដ៏អាក្រក់បំផុត ពី​ព្រោះ​វា​មិ​​​ន​មាន​ការ​ចង្អុល​បង្ហាញ​បញ្ហា​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បីសង្គ្រោះ ប្រជាជនពីគ្រោះថ្នាក់។” ដោយឡែកក្រុមការងារគ្រប់គ្រងឧស្ម័ន បានព្យាយាមទប់ស្កាត់ ការលេចធ្លាយហ្គាសបន្ថែមទៀតនៅនឹងកន្លែងកើតហេតុ ស្របពេលដែលប្រជាជនជាច្រើន ឈរកកកុញនៅ តាមដងផ្លូវក្បែរនោះ ហើយ​សម្រក់​ទឹកភ្នែក៕

1394674380-1121394674380-151

Related Articles

Back to top button
Close
Close