គណបក្ស​ប្រ​ឆាំង​ព្រមាន​ធ្វើ​បាតុ​កម្មជា​ថ្មី​

Cambodia News

ភ្នំពេញ​៖ មន្ត្រីអ្នកនាំពាក្សគណបក្ស​ប្រឆាំង បានបញ្ជាក់​ថា ចំពោះ គ.ជ.ប មិន​ទទួលយក​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេនោះ  ​គឺគណបក្សប្រឆាំង នឹង​ចាប់ផ្តើម​ធ្វើ​បាតុកម្ម​សាជាថ្មី ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។

គណបក្សប្រឆាំង ធ្វើបាតុកម្មនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ គន្លងមក ។
គណបក្សប្រឆាំង ធ្វើបាតុកម្មនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ គន្លងមក ។

កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសានេះលោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​មានថ្លែង​ថា បញ្ហាសំខាន់​បាត់ឈ្មោះ​ប្រជាពលរដ្ឋ ១​លាន ៥​សែន​នាក់ នេះ​ជា​ការរំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ ដែល​គ​.​ជ.ប ត្រូវតែ​ទទួលខុស​ត្រ​វ​។

លោក យឹម សុវណ្ណ បាន​លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ស្នើសុំ​ឲ្យធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី ដើម្បី​ប្រជាពលរដ្ឋ​ជាង ១​លាន​នាក់ មាន​សិទ្ធិ​បោះ​ឆ្នោត និង​ត្រូវ​តែ​ផ្លាស់ប្តូរ​សមាសភាព គ.ជ.ប ពីព្រោះ​បើ​ទុក​សមត្ថភាព​បែប​នេះ​មានន័យ​ថា ការបោះឆ្នោត មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ទេ​។

បើតាម គ.ជ.ប សំណើ​មួយ​ចំនួន ក្នុង​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្កេតការណ៍​បោះ​ឆ្នោត​ជាតិ និង​អន្តរជាតិ ដែល​គណបក្ស​ប្រឆាំង បានលើកឡើង គឺ​សុទ្ធតែ​គ​.​ជ​.​ប​. បាន​ទទួលយក​មក​កែលម្អ ក្នុង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ រួចហើយ​។​

​ចំពោះ​ករណី​បក្សប្រឆាំង ស្នើឲ្យ​ធ្វើ​បញ្ជី​បោះឆ្នោត​ជា​ថ្មី​ឡើងវិញ និង​ការស្នើសុំ​ពន្យារ​ពេល​បោះឆ្នោត​នោះ ត្រូវ​បាន គ.ជ.ប បញ្ជាក់​ទៅ​កាន់​បក្សប្រឆាំង​វិញ​ហើយថា ជា​សំណើ​មិន​អាច​ទទួលយក​បាន​ទេ​ ៕​

Related Articles

Back to top button
Close
Close