តូច​ចិត្ត​ក្រ​ និង​ចាញ់​​បោក​មេ​ខ្យល់​រត់​ចូល​រថ​យន្ត​សម្លាប់​ខ្លួន​

Cambodia News

បន្ទាយមានជ័យ៖ កាលពី​វេលា​ម៉ោង​ ៥​ និង​ ៥០​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែមេសា ​ពលករ​ចំណាក​ស្រុក​ម្នាក់ ​តូចចិត្តខ្លួន​ក្រ​ និង​ចាញ់បោក​មេ​ខ្យល់​ពេល​​មក​ដល់​ដី​ខ្មែរ បាន​ព្យាយាមធ្វើអត្តឃាត​ចំនួន​២​ដង ដោយ​ចុង​ក្រោយ​ជ​ន​​នោះ បានរត់​ចូល​រថយន្ត​យីឌុប​បណ្ដាល​ឲ្យ​ ​ស្លាប់​ភ្លាមៗ​នៅ នឹង​កន្លែង​កើត​ហេតុ​ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៦ ​​ត្រង់​ម្ដុំ​ភូមិ​-​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ។

ជន​រងគ្រោះ​ឈ្មោះ ម៉ម ភឿន អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ខ្លាធំ ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប មាន​មុខរបរ​ជា​កសិករ ហើយ​បាន​ចំណាក​​ស្រុក​អស់​រយៈពេល​៥​ថ្ងៃ​តាម​ច្រក​របៀ​ង​​ប៉ែក​ខាងត្បូង​ ក្រុង​ប៉ោយប៉ែត។ រហូតដល់ម៉ោង​១០​និង​១៥​នាទី​ ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣ គេ ឃើញ​ជនរងគ្រោះ​បាន​វិល​ពី​ប្រទេស​ថៃ រួច​លួច​ចង​.​ក​សម្លាប់​ខ្លួន​ម្ដង​រួច​មក​ហើយ តែ​មិនបាន​សម្រេច ដោយ​ភ្លាមៗ​នោះ​ ​ត្រូវ​បាន​ អ្នកស្រុក​​នៅ​ម្ដុំ​វត្ត​ម៉ុង​ចិន​ក្រុង​ប៉ោយប៉ែត បាន​ជួយសង្គ្រោះ​ទាន់ ។

តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​នាពេល​នោះបាន​ឲ្យ​ដឹងថា ខ្លួន​ចង់​សម្លាប់ខ្លួន​ដោយសារ​គ្មាន​លុយ​វិល​ទៅផ្ទះ​វិញ ព្រោះ​មេខ្យល់​បោក​យក​លុយ​អស់​ចំនួន​ជាង​១​ពាន់​បាត នៅ​ក្នុង​​ទឹកដី​ថៃ​នាពេល កន្លងមក​។

ចុង​ក្រោយជន​រងគ្រោះ​ អង្គុយ​ផឹក​ស្រា​ស​ ក្បែរផ្លូវ​ជាតិ​លេខ​៦ ស្ថិតនៅក្នុង​ក្រុង​សិរីសោភ័ណ ហើយ មួយសន្ទុះ​ក្រោយមក​មាន​រថយន្ត​ម៉ាក​យី​ឌុប​បើក​ក្នុង​ល្បឿន​លឿន ពី​កើ​តទៅ​លិច ស្រាប់តែ​​ជន​រង​គ្រោះ​ បាន​រត់​សំដៅទៅ​ពីមុខ​រថយន្ត​ ហើយ​ត្រូវ​កង់​រថយន្ត​កិន​ចំ​កណ្ដាល​ខ្លួន​ដាច់​ជា​២​ស្លាប់​តែម្ដង៕

ab858589-7ef2-4c11-ae73-a3a8159c8915

Related Articles

Back to top button
Close
Close