ការការពារសិទ្ធិមនុស្ស​ត្រូវបានលើកឡើងក្នុង​វេទិកាអាស៊ាន

កាល​ពី​ថ្ងៃ​ទី​២៨ មីនា​ ២០១២ នៅ​ក្នុង​ពិធី​បើក​វេទិកា​ប្រជាជន​អាស៊ាន​នៅ​សាល​សន្និសីទ​ចតុមុខ​ក្នុង រាជធានី​ភ្នំពេញ ​ការ​ការពារ​សិទ្ធិ​មនុស្ស​ ​ជា​ពិសេស​សិទ្ធិ​ពលករ​ចំណាក​ស្រុក​របស់​កម្ពុជា​ដែល​ទៅ​ធ្វើ​ការ​នៅ​ ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​កាល​ពី​ថ្ងៃ​ម្សិលមិញ​សម្រាប់​ការ​ពិភាក្សា។

​វេទិកា​ប្រកួត​ប្រជែង​មួយ​នៃ​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន​ និង​វេទិកា​ប្រជាជន​អាស៊ាន នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ នៅ​សណ្ឋាគារ​ ឡាក់គី (Lucky Hotel) ក្នុង​រាជធានី​ភ្នំពេញ។

​ថ្លែង​នៅ​ក្នុង​វេទិកា​នេះ​កាល​ពី​ម្សិល​មិញ​ លោក សេង សក្កា អគ្គនាយក​នៃ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​និយាយ​ថា រដ្ឋាភិបាល នឹង​មើល​ទៅ​អាស៊ាន​ខណៈ​ខ្លួន​កំពុង​ធ្វើ​ការងារ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ ​លក្ខ​ខណ្ឌ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ដទៃ​។

លោក​បាន​បន្ត​ថា យើង​សង្ឃឹម​ថា អាស៊ាន​ នឹង​អភិវឌ្ឍ​យុទ្ធសាស្រ្ត​មួយ​ដើម្បី​នាំ​មក​នូវ​អនុស្សរណៈ​នៃ​ការ​ យោគយល់​គ្នា​មួយ​ឲ្យ​បាន​ឆាប់​ៗ​លឿន​ជាង​មុន ដើម្បី​ធានា​នូវ​សិទ្ធិ​ សុវត្ថិភាព និង​លក្ខខណ្ឌ​​ការងារ​ល្អ​​សម្រាប់​កម្មករ​របស់​យើង។

​​កញ្ញា​ ចក់ សុភាព មក​ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​និយាយ​​ថា វេទិកា​នេះ​គឺជា​ឱកាស​មួយ​ដើម្បី​ប្រាប់​ទៅ​មេដឹក​នាំ​អាស៊ាន​អំពី អ្វី​ដែល​ប្រជាជន​ចង់​បាន​ ពេល​នោះ​យើងនឹង​​មាន​ឱកាស​លើក​ឡើង​នូវ​ក្តី​បារម្ភ​ជា​ច្រើន​ ហើយ​យក​ក្តី​បារម្ភ​ទាំង​នោះ​ ទៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​។

លោក សំ រ៉ាវី ម៉ាលីវ៉ាន់ ជា​និស្សិត​ម្នាក់​ ក្នុង​ចំណោម​និស្សិត​ដែល​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​កាល​ពី​ម្សិលមិញ មាន​ការ​សសើរ​ចំពោះ​វេទិកា​នេះ​ដោយ​និយាយ​ថា ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត​​មួយ​ដើម្បី​ចែក​រំលែក​ក្តី​បារម្ភទៅ​កាន់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​៕

Related Articles

Back to top button
Close
Close