ឃាត់ខ្លួនជនជាតិចិន ២៦នាក់ ពាក់ព័ន្ធការជំរិត ទារប្រាក់តាមប្រព័ន្ធ អ៊ីនធើណេត
Cambodia News
កំពង់ចាម៖ កាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៣ ជនជាតិចិន ២៦នាក់សង្ស័យពាក់ព័ន្ធការចាប់ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធើណេតក្នុងភូមិគ្រឹះ ដ៏ស្កឹមស្កៃមួយកន្លែង ក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តកំពង់ចាម ត្រូវបាន កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានសហការ ជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយ លោក រៀល សុភិន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្តិការឆែកឆេរ និងឃាត់ខ្លួន។
ប្រភពព័ត៌មានពី មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ បានចុះឡោមព័ទ្ធផ្ទះវីឡាមួយកន្លែងនោះ តាំងពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ រហូតដល់ពេល រសៀល បានឃាត់ខ្លួនជនជាតិចិន ២៦នាក់ ស្រី ៦នាក់ និងរឹបអូសវត្ថុតាងបានមួយចំនួនធំ យកទៅរក្សាទុកនៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងទៅតាមនីតិវិធី។
ចំពោះជនជាតិចិនទាំង ២៦នាក់ ដែលបានឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចបន្តសាកសួរនៅកន្លែងកើត ហេតុ ដើម្បីស្រាវជ្រាវបន្តទាក់ទិនទៅនិងបទល្មើសខាងលើ៕