គណបក្សប្រឆាំងទាមទារធ្វើកំណែទម្រង់ គ.ជ.ប
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែមេសា ម្សិលមិញ គណបក្សសង្រ្គោះជាតិ បានគំរាមថា នឹងដង្ហែក្បួនបាតុកម្មឆ្ពោះទៅទីស្នាក់ ការរបស់ គ.ជ.ប នៅក្នុងក្រសួងមហាផ្ទៃ លើដឹកដីខណ្ឌចំការមនផងដែរ ទោះបីជាក្រសួងមហាផ្ទៃមិនអនុញ្ញាតក៏ ដោយនោះ។
តាមការគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣នេះ គណបក្សសង្រ្គោះជាតិបានដឹកនាំសមាជិក សមាជិការបស់ខ្លួនប្រមាណជា ១ពាន់នាក់ជួបជុំនៅ លើទីលានប្រជាធិបតេយ្យ ក្បែរស្ថានទូតអាមេរិក ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្នុងបំណងទាមទារឲ្យមានការផ្លាស់ប្តូរនីតិវីធីនៅក្នុង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប ឲ្យមានឯករាជ្យភាព តម្លាភាព និងសុក្រិត្យ ភាព។
ជាមួយនឹងការគំរាមដង្ហែក្បួនបាតុកម្មប្រឆាំងគេសង្កេតឃើញ មានកម្លាំងសមត្ថកិច្ចប្រដាប់ដោយឯកសណ្ឋាន ប្រឆាំងបាតុកម្មរួមមានដំបង និងខែលនៅនឹងខ្លួនផងនោះ បាន ឈរត្រៀមត្រា នៅតាមដងវិថីជុំវិញទីលានប្រជាធិបតេយ្យ ទាំងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសណ្តាប់ធ្នាប់ផងដែរ៕