នៅ​យប់​នេះ​អូស្ត្រាលី​នឹង​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​ ២៣​លាន​នាក់

ចំនួន​ ប្រជាពលរដ្ឋ​អូស្ត្រាលី​នឹង​មាន​ចំនួន​គ្រប់​ ២៣​លាន​នាក់​នៅ​យប់​នេះ​ ដែល​នឹង​ធ្វើ​ឲ្យ​ប្រទេស​អូស្ត្រាលី​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​កំណើន​ ប្រជាពលរដ្ឋ​លឿន​ជាង​គេ​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​ជឿន​លឿន​ ក្នុង​ពិភព​លោក។

តួលេខ​របស់​រដ្ឋាភិបាល​ អូស្ត្រាលី​បង្ហាញ​ថា ​ក្នុង​រយៈពេល​ ១២​ខែ​មុន​នេះ​ មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ការ​ប្រសូត្រ​បុត្រ​ និង​ការ​កើន​ឡើង​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នៃ​ចំនួន​មនុស្ស​ដែល​បាន​ផ្លាស់​ ប្ដូរ​ទី​លំនៅ​ពី​បរទេស​មក​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។​

លោក ​ Mark McCringle ​អ្នកជំនាញ​សិក្សា​ស្រាវជ្រាវ​ពី​ប្រជាសាស្ត្រ​ មាន​ប្រសាសន៍​ថា​ ចំនួន​នៃ​ទេសន្តរប្រវេសន៍​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​គឺ​បាន​ កើន​ឡើង​ពី​ចំនួន​ ៥៤%​កាល​ពី​ឆ្នាំ​មុន​មក​ចំនួន​ ៦០%​នោះ​ក្នុង​ឆ្នាំ​នេះ។​

លោក​មាន​ប្រសាសន៍​ថា​ ប្រទេស​អូស្ត្រាលី​គឺ​បាន​ចំណាត់​ថ្នាក់​លើ​គេ​ក្នុង​ចំណោម​ប្រទេស​ អភិវឌ្ឍន៍ ដោយ​មាន​កំណើន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ​ អត្រា​កំណើន​ពល រដ្ឋ​ក្នុង​ពិភព​លោក​បច្ចុប្បន្ន​គឺ​ ១.១%​ក្នុង​មួយឆ្នាំ​ ហើយ​ប្រទេស​អូស្ត្រាលី​មាន​អត្រា​ ១.៧%​ ដែល​តួលេខ​គឺ​បាន​នាំ​មុខ​ក្នុង​​ចំណោម​ប្រទេស​អភិវឌ្ឍន៍៕(Radio Australia)

Related Articles

Back to top button
Close
Close