អ្នកផ្សាយ​វិទ្យុ​ហ្វ៊ីលីពីន​មួយ​រូប​ត្រូវ​គេ​បាញ់​សម្លាប់

ប៉ូលិស​ ហ្វ៊ីលីពីន​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ជន​ប្រដាប់​អាវុធ​បាន​បាញ់​សម្លាប់​អ្នក​ផ្សាយ​វិទ្យុ​មួយ​រូប​នៅ​ ក្នុង​ខេត្ត​មាន​ទំនាស់​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស។

ប៉ូលិស​និយាយ​ថា​ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​បាញ់​សម្លាប់​លោក​ Mario Baylosis Vendiola ​ជា​ពិធីករ​ក្នុង​កម្មវិធី​ D-X-L-M ​នៅ​ក្នុង​ទីប្រជុំ​ជន​ Kabasalan ​នៅ​លើកោះ​ Mindanao​ ក្នុង​ប្រទេស​ហ្វ៊ីលីពីន។​

ប៉ូលិស ​បានឲ្យដឹង​ថា​ ជនរងគ្រោះ​គឺ​ជា​ពិធីករ​នៃ​កម្មវិធី​កំសាន្ត​មួយ​ ហើយ​គេ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នាំ​ឲ្យ​មាន​ការ​បាញ់​ប្រហារ​នេះ​នៅ​ឡើយ​ ទេ។​

ប្រទេស​ហ្វ៊ីលីពីន​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ក្នុង​ខែ​​ក្រោយ​នេះ៕​(Radio Australia)

Related Articles

Back to top button
Close
Close