នៅខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់លាយឡំ ជាមួយដុំទឹកកក
Cambodia News
មណ្ឌលគិរី៖ នៅក្នុងវីដេអូឃ្លីប រយៈពេលជាង ១ នាទី តាមបណ្តាញសង្គមហ្វេសប៊ុក តែមិនបានប្រាប់ថា នៅតំបន់ណានោះ គ្រាន់តែបញ្ជាក់ថា នៅក្នុង ខេត្តមណ្ឌលគិរី បានបង្ហាញឲ្យឃើញព្រះភិរុណបង្អុរចុះយ៉ាងខ្លាំង ហើយមានលាយឡំ ជាមួយដុំទឹកកកតូចៗថែមទៀតផង នៅព្រឹកថ្ងៃទី២៣ ខែ មេសា នេះ។
ចាប់តាំងពីព្រឹកព្រលឹម រហូតដល់វេលា ម៉ោងប្រមាណជា ២ និង១៣នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ស្ទើរទូទាំងខេត្ត មណ្ឌល គិរី កំពុងគ្របដណ្តប់ ដោយដំណក់ទឹកភ្លៀងយ៉ាងខ្លាំង ហើយនៅតាមតំបន់ខ្លះទៀត ដោយសារតែអាកាសធាតុត្រជាក់ពេក បានធ្លាក់ដុំ ទឹកកកលាយឡំ ជាមួយដំណក់ទឹកភ្លៀង ថែមទៀតផង ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ក៏បានអំពាវនាវអ្នកដែលថតវិឌីអូខាងលើនេះ បញ្ជាក់ពីទីតាំង និងពេលវេលាឲ្យបានច្បាស់លាស់ផងដែរ ដើម្បីឲ្យពួកគាត់អស់មន្ទិលសង្ស័យ៕