លោក ​ហោ ​ណាំ​ហុង៖ ​ថៃ​កំពុង​តែ​បង្ហាញ​អាកប្ប​កិរិយា ​ក្រអឺត​ក្រទម​

Cambodia News

ភ្នំ​ពេញ​៖ នៅ​ក្នុង​​បទសម្ភាសន៍​ដល់​បណ្តាញសារព័ត៌មាន​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា​នេះ លោក​ឧបនា​យក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​និយាយថា​​ «ក្នុង​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ យើង​បាន​តស៊ូ​ជាមួយ​ថៃ អំពី​បញ្ហា​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ហើយ​​មិនមែន​បញ្ហា​ប្រាសាទ​ព្រះវិហារ​ទេ​។បញ្ហា​ប្រាសាទព្រះវិហារ ថៃ​ទទួលស្គាល់ថាជា​របស់​កម្ពុជា​ហើយ​» ។

 លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួងការបរទេស បានផ្តល់​បទសម្ភាសន៍​ដល់​បណ្តាញសារព័ត៌មាន ។
លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួងការបរទេស បានផ្តល់​បទសម្ភាសន៍​ដល់​បណ្តាញសារព័ត៌មាន ។

លោក​ឧបនាយករដ្ឋមន្ត្រី បន្ត​ថា «បញ្ហា​គឺ​នៅត្រង់​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ហើយ​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​តុលាការអន្តរជាតិ ធ្វើការ​បក​ស្រាយ​លក្ខខណ្ឌ​ដែល​តុលាការ​បកស្រាយ​វិសាលភាព នៃ​សាលក្រម ឆ្នាំ​១៩៦២។ ប៉ុន្មាន​ថៃ្ង​ក្រោយពី​សាលក្រម​ខែមិថុនា ឆ្នាំ​១៩៦២ ថៃ​បានធ្វើ​របង​ខ្សែ​លួស​មុខ​ប្រាសាទព្រះវិហារ ដែល​នៅ​ប៉ុន្មាន​ម៉ែត្រ​មុខ​ប្រាសាទ​នេះ ជា​អំពើ​ធ្វើ​ឯកតោភាគី​មិន​ស្របច្បាប់​របស់​ថៃ ​»។​

លោក​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថា ” ការ​តទល់​គ្នា​រវាង​កម្ពុជា​និង​ថៃ នៅ​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ក្រុងឡាអេ អាកប្បកិរិយា​របស់​ថៃ បានបង្ហាញ​នូវ​ភាព​ក្រឡេចក្រឡុច ហើយ​បាន​យក​ផែនទី​ទឹកមក​និយាយ​ដដែលៗ បានធ្វើការ​មួលបង្កាច់​មកលើ​កម្ពុជា ​ប៉ុន្តែ​កម្ពុជា​បន្ត​រក្សា​​នូវ​ភាព​ស្ងៀម​​ស្ងាត់របស់ខ្លួន ខណៈពេល​ដែលភាគីថៃ​កំពុងតែបង្ហាញ​អាកប្ប​កិរិយាក្រអឺត​ក្រទម​៕

Related Articles

Back to top button
Close
Close