ក្រោយ​ចូល​ឆ្នាំ​ ពល​ករ​ចំណាក​ស្រុក​ សម្រុក​ទៅ​ធ្វើ​ការ​ នៅ​ប្រទេស​ថៃ​យ៉ាង​គគ្រឹក​គគ្រេង​

Cambodia News

បន្ទាយ​មាន​ជ័យ ៖ ក្រោយពី​​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ចប់​ ពលរដ្ឋ​ខ្មែរ​ដែល​មាន​ការងារ​​ធ្វើ​នៅ​ថៃ​ដែល​បាន​មក​សម្រាក​ចូលឆ្នាំ​ ​កំពុងតែ​សម្រុក​ត្រឡប់​​ ចូលទៅ​ប្រទេស​ថៃ ​ដើម្បី​ធ្វើការ​ងារ​បន្ត​តែ​ការ​សម្រុក​​យ៉ាង​គគ្រឹកគគ្រេង​ទៅ​ធ្វើ​ការ​នៅ​ ប្រទេស​ថៃ​ តាមរយៈមេខ្យល់ តាម ច្រក​របៀង​ខុសច្បាប់។

មន្ត្រីស្នងការទទួលបន្ទុក​ការងារ​​​​ព្រំដែន ​​​នៃ​​​នគរបាល​​​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ​ ​​ក្នុង​ការ​​​ទប់ស្កាត់​​​ពលក​​រ​​​ចំណាកស្រុក​​​ទៅ​​​ប្រទេស​​​ថៃ​​​ដោយ​​ ​ខុសច្បាប់​​​ក្រោយ​​​ចូល​ឆ្នាំ​ថ្មី​នោះ សមត្ថកិច្ច​​បាន​​​ឃាត់ខ្លួន​​​ពលករ​​​ខ្មែរ​​​ប្រុង​​​ឆ្លងដែន​​​ខុសច្បាប់ ​​​​​​ចំនួន​​​សរុប​១៣៧​នាក់ គិត​​​ចាប់ពី​​​ថ្ងៃទី១៨-១៩ មេសា ក្នុង​​​​នោះ​​​​នគរបាល​​​ព្រំដែន​​​ចំបក់​​​បាន​​​ឃាត់​​​ពលរដ្ឋ​​​ ចំនួន៤៩នាក់​​​នៅ​​​​ម៉ោង៣ទៀបភ្លឺ​​​ថ្ងៃទី១៩ មេសា។

មន្ត្រីដដែលបន្តថា ពលករ​ចំណាកស្រុក​ទាំងនោះ ភាគច្រើនមានស្រុកកំណើត នៅ​ខេត្ត​កំពង់​ធំ ខេត្តសៀម រាប បានចូលមកទឹកដី ក្រុង ​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ កាល​ពី​ល្ងាចថ្ងៃទី១៩ ខែមេសា ត្រូវកម្លាំងនគរបាល ឃាត់ យកមកសួរនាំ និងអប់រំ ពី​ផល​ប៉ះពាល់ ឲ្យពួកគាត់ងាកទៅរក ការឆ្លងដែនស្របច្បាប់វិញ ទើបមានសុវត្ថិភាព រួចបញ្ជូនពួកគាត់ ទៅស្រុក កំណើតវិញ ។

នៅចំពោះមុខ សមត្ថកិច្ចសួរនាំ ពលករទាំងនោះបានឆ្លើយថា ពួកគាត់ឆ្លងដែននេះ ក្នុង​ម្នាក់​ត្រូវបង់ប្រាក់ ឲ្យគេមុន ទៅមេខ្យល់ ៣.០០០បាត ហើយឆ្លងដែន តាម​ច្រក​របៀង​មួយ​កន្លែង ខាងលិចកាស៊ីណូ ហ្គោលឌិន៕

ពលករចំណាកស្រុក សម្រុកទៅធ្វើការ នៅប្រទេសថៃ ។
ពលករចំណាកស្រុក ដែលសម្រុកទៅធ្វើការ នៅប្រទេសថៃ ។

Related Articles

Back to top button
Close
Close