កិច្ចការសង្គ្រោះកំពុងបន្តក្រោយឧបទ្ទវហេតុផ្ទុះរោងចក្រផលិតជីមួយនៅរដ្ឋ Texas
ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តការរុករកអ្នកនៅរស់រានមានជីវិតនៅក្នុង កម្ទេចថ្មនៃ លំនៅដ្ឋានមួយចំនួនដែលត្រូវបានបំផ្លាញដោយសារការផ្ទុះ ដ៏ធំមួយ និងភ្លើងឆេះនៅឯរោង ចក្រផលិតជីមួយនៅទីប្រជុំជនដាច់ស្រយាលមួយនៃ ទីក្រុង Texas របស់សហរដ្ឋអាម៉េរិក។
អភិបាលក្រុង នោះបានឲ្យដឹង ថា មនុស្សចំនួន ១៤នាក់បានស្លាប់។ ខណៈពេលដែលក្រុមអាជ្ញា ធរមួយចំនួនបានឲ្យដឹងថា ការស្លាប់មានពីចន្លោះ ៥ ទៅ១៥នាក់ និងមានជនរងរបួសចំនួនយ៉ាងតិចណាស់ ១៦០នាក់។
ការ ផ្ទុះនោះបានបំផ្លាញនូវរោងចក្រផលិតជីមួយកន្លែង, ផ្ទះចំនួនពី ៥០ ទៅ៦០ខ្នង និងអគារស្នាក់នៅមួយកន្លែងដែលមាន ៥០បន្ទប់។ ក្រុមអាជ្ញាធរកំពុងតែព្យាយាមក្នុងការកំណត់នូវចំនួនអ្នកស្លាប់នៅ ឡើយ។
គេជឿថា មានអ្នកស្ម័គ្រចិត្តពន្លត់អគ្គិភ័យប្រមាណជា ៥រូបបានស្លាប់។ លោក Jimmy Polanski ដែលបានរស់នៅក្នុងទីក្រុងនោះអស់រយៈពេល ៨៣ឆ្នាំមកហើយបានបាត់បង់មិត្តភក្ដិមួយចំនួន។
មូលហេតុ នៃការផ្ទុះនេះនៅមិនទាន់បានដឹងនៅឡើយទេ ដោយខាងសមត្ថកិច្ចបាននិយាយថា គេមិនទាន់រកឃើញភស្តុតាងនៃការនាំឲ្យមានការផ្ទុះនេះនៅឡើយ។
ប៉ូលិសនិងក្រុមអាជ្ញាធរបានបិទទីតាំងកើតហេតុនៅខណៈពេលដែលការស៊ើបអង្កេតកំពុងដំណើរការ ៕ (Radio Australia)