ចៅក្រមតុលាការ ICJ ស្នើឲ្យថៃ និងកម្ពុជា ចង្អុលបង្ហាញពី តំបន់ជំលោះ
Cambodia News
ហូលឡង់៖ មកដល់ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៣នេះ ស្ថិតនៅក្នុង សវនាការបន្តនៃ តុលាការ យុត្តិធម៌អន្តរជាតិ នាទីក្រុងឡេអេ ក្រុមចៅក្រមបាន ស្នើឲ្យប្រទេសកម្ពុជា និងថៃធ្វើការកំណត់ ទៅ លើតំបន់ មានជំលោះ ក្បែរប្រាសាទព្រះវិហារ ដោយផ្អែកទៅ លើផែនទី ឬក៏ក្រាហ្វិកយកមក បង្ហាញនៅតុលាការ ដោយផ្ទាល់ ។
តុលាការបានតម្រូវឲ្យមានការឆ្លើយតបនៅក្នុងសំណុំ បែបបទសរសេរឡើង ដោយដៃ ដែលបាន សរសេររវាងភាគី ទាំងពីរនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ ហើយភាគីទាំងពីរ ត្រូវបានប្រមូល ចម្លើយទាំងនោះពីតុលាការ ដើម្បីយក មកបង្ហាញ រៀងៗខ្លួននៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣។
អ្នកសង្កេតការណ៍មួយចំនួន បានឲ្យដឹងថា សំណួររបស់ចៅក្រមនេះ បានបង្ហាញ សញ្ញាថា តុលាការនេះ គឺមាន ឆន្ទៈដើម្បីដោះស្រាយបញ្ហា នៃតំបន់ជុំវិញប្រាសាទ ព្រះវិហារ ក៏ដូចជាបង្ហាញ ឲ្យឃើញពីការយល់ព្រម ក្នុងការ ទទួលបើកសវនាការ លើសំណុំរឿងជំលោះ នៃប្រទេសទាំងពីរនេះ ដែលស្មើសុំឲ្យមានការ បកស្រាយសាលក្រម ឆ្នាំ១៩៦២ ពីសំណាក់ប្រទេសកម្ពុជា៕