កុមារាម្នាក់ត្រូវឪពុកវាយ​ចាប់ដាក់ច្រវាក់ដោយ​សារខឹងរឿង​លេងហ្គេម

កុមារា​ម្នាក់​ត្រូវ​ឪពុកចរិត​ដ៏​ឃោរឃៅ​បំ​ផុត វាយ​ធ្វើ​បាបហើយបាន​យក​ច្រវាក់​ដាក់​.ករួច​អូស​យក​ទៅ​ចាក់​សោភ្ជាប់​ទៅនឹង​​បង្គោល​ភ្លើង​ក្បែរ​ចិញ្ចើម​ផ្លូវ​ សាធារណៈឱ្យ​មហា​ជន​​មើល​ ដោយ​សារ​តែ​​ខឹង​ហាម​មិន​ស្តាប់​រឿង​​ទៅ​លេង​ហ្គេម។

ហេតុ​ការ​ណ៍​នេះ​បាន​កើត​ឡើងនៅ​ម៉ោង​​ប្រហែល​៤​រសៀល​​ ថ្ងៃទី​២៧ មីនា ​២០១២ នៅ​ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច​​ ក្រុង​បាត់​ដំបង​។ កុមារារង​គ្រោះ​មាន​ឈ្មោះ​ សុខ ខន អាយុ​១៣​ឆ្នាំ ឪពុក​ឈ្មោះ​សុខ ធឿន អាយុ​ជាង​៤០​ឆ្នាំ និង​ម្តាយ​ឈ្មោះ​លី។

ក្រោយ​ពី​មាន​ហេតុ​ការណ៍​នេះកើតឡើងភ្លាម អ្នក​ភូមិ​បាន​រាយការណ៍​ទៅ​លោក​ស្នងការ​រងនគរ​បាល​ខេត្ត​ ជេត វណ្ណនី ទើប​លោក​បញ្ជា​ឱ្យ​កម្លាំង​​ចុះអន្តរាគមន៍​ភ្លាមៗ។ ​នៅ​ពេល​សមត្ថកិច្ច​​ចុះទៅដល់​ គេ​ឃើញ​កុមារា​នោះ​កំពុង​ជាប់​ច្រវាក់​​.ក​ដែល​ចាក់​ដោយ​សោ​សូឡិច​ រីឯ​​សោមួយ​ទៀត​ត្រូវ​ឪពុក​ចាក់​ច្រវាក់​​ភ្ជាប់​ទៅនឹង​បង្គោល​ភ្លើង​។ បន្ទាប់​មក​ក៍​​បាន​សង្គ្រោះ​កុមារា​នោះ​ចេញ​ពី​ច្រវាក់​ ប៉ុន្តែ​ឪពុក​ក្មេង​នេះ​បាន​គេច​ខ្លួន​​បាន​ទៅ​ហើយ​មុន​ពេល​សមត្ថ​កិច្ច​ចុះទៅ​ដល់​។

កុមារារង​គ្រោះបាន​និយាយ​ទាំងទឹក​ភ្នែក​ថា ឪពុក​ខ្លួន​​ខឹង​ដោយ​សារ​ខ្លួន​ទៅ​លេង​ហ្គេម​ ។ ​​ពេល​កំពុង​លេង​បាន​ប្រហែល​ជិត​កន្លះ​ម៉ោង​ឪពុក​​ខ្លួន​បាន​ទៅ​ តាម​រួច​នាំ​មក​ដល់​ផ្ទះ​ក៏​​វាយ​ធ្វើ​ទារុណ​កម្ម​មក​លើ​ខ្លួន​ ហើយ​​យក​ច្រវាក់​មក​ទាក់​.ក​ចាក់​សោ​​យ៉ាង​តឹង​ រួ​ច​អូស​ខ្លួន​ទៅ​ចាក់​សោ​មួយ​​ទៀត​ភ្ជាប់​នឹង​បង្គោល​ភ្លើង​ក្បែរ​ផ្លូវ​កណ្តាល​វាល ហើយ​គាត់​ជិះ​ម៉ូតូ​គេ​ច​បាត់​ លុះ​មួយ​ន្ទុះ​ទើប​មាន​ប៉ូលិស​ចុះ​មក​ជួយ​៕

Related Articles

Back to top button
Close
Close