លោក ប៉ា សុជាតិវង្ស នឹង ជំនួសតំណែងលោក កែប ជុតិមា ដែលចូលនិវត្តន៏
Cambodia News
ភ្នំពេញ៖ បើទោះបីជាពុំទាន់មានការប្រកាសជាផ្លូវការ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានឲ្យដឹងជាសាធារណៈកាលពីថ្ងៃទី១៨ មេសា ២០១៣ ពីការចូលនិវត្តន៏របស់លោក កែប ជុតិមា ចៅហ្វាយក្រុងភ្នំពេញក្ដី ក៏គេជឿថាលោក ប៉ា សុជាតិវង្ស ដែលបច្ចុប្បន្នជាភិបាលរង រាជធានីភ្នំពេញ នឹង ឡើងកាន់តំណែងនេះ ។

លោក ប៉ា សុជាតិវង្ស បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីការទម្លាយឲ្យដឹង ដោយលោក នាយករដ្ឋមន្ត្រី ពីការផ្លាស់ប្ដូរចៅហ្វាយខេត្ត-ក្រុង ចំនួន១០ ទូទាំងប្រទេសកាលពីម្សិលមិញថា«ពិតមែនហើយ ប៉ុន្តែ ពុំទាន់មានការប្រកាស ជាផ្លូវការទេ» ។
លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងជាសាធារណៈកាលពីម្សិលមិញថា ដោយសារបញ្ហា សុខភាព ការដល់អាយុចូលនិវត្តន៏ និង ទៅឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រ ចំហ្វាយខេត្ត-ក្រុងចំនួន១០ ពីគណបក្សប្រជាជនកម្ពុជា ត្រូវបានផ្លាស់ប្ដូរ ៕