នឹងចាកចេញពីដំណែង បន្ទាប់ពីកាន់កាប់អស់ជាច្រើនទសវត្សរ៍មក
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ១៨ មេសា នេះ បានប្រកាសនៅខេត្តកំពតថា អភិបាលខេត្ត-រាជធានី ១០ រូប ចូលនិវត្ត និងប្តូរតំណែង ដែលក្នុងនោះមានបងប្រុសរបស់លោកផងដែរ គឺលោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម។
អភិបាលខេត្ត-រាជធានី ទាំង ១០ រូប រួមមាន៖
១. លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ (ធ្លាប់ជាអភិបាលខេត្ត រតនគិរី និងខេត្តតាកែវ)
២. លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប (ធ្លាប់ជាអភិបាលខេត្តតាកែវ)
៣. លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម
៤. លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ (ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ)
៥. លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ
៦. លោក ឡូយ សុផាត អភិបាលខេត្តស្ទឹងត្រែង
៧. លោក ឈុន ស៊ីរុន អភិបាលខេត្តកណ្តាល
៨. លោក កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឹ
៩.លោក ប៉ិច សុខិន អភិបាលខេត្តឧត្តរមានជ័យ (មានបញ្ហាសុខភាព)
១០. លោក ចាន់ យឿន អភិបាលខេត្តមណ្ឌលគិរី