នាយ​​ករ​ដ្ឋ​មន្ត្រី​ អំពាវ​នាវ​ ឲ្យ​ពល​រដ្ឋ​ខ្មែរ​ នៅ​កូរ៉េ ​រក្សា​ភាព​ស្ងៀម​ស្ងាត់​

Cambodia News

ព្រៃវែង៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសា​ ឆ្នាំ​២២០១៣​នេះលោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា ដែល​មាន​ប្រមាណ​​ជាង​២​ម៉ឺន​នាក់ នៅ​កូរ៉េ​ខាង​ត្បូង​រក្សា​ភាព​ស្ងៀមស្ងាត់ ​ បន្ទាប់​ពី​​មាន​ការមើលឃើញ​ពី​ភាពច្របូកច្របល់​នៅ​ឧ​បទ្វី​កូរ៉េ បន្ទាប់​ពី​កូរ៉េខាងជើង​ដែល​ប្រកាស​​ជា​ចំហ ពី​ការផ្ទុះ​សង្គ្រាម​ឆាប់​នោះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ថ្លែង​​ក្នុង​ពិធី​ឆ្លង​ឧបដ្ឋាន​សាលា ​ឯវត្ត​កំពង់​ពពិល។​
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ថ្លែង​​ក្នុង​ពិធី​ឆ្លង​ឧបដ្ឋាន​សាលា ​ឯវត្ត​កំពង់​ពពិល។​

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ឆ្លង​ឧបដ្ឋានសាលា ឯ​វត្តកំពង់​ពពិល  ស្ថិត ក្នុង​ឃុំ​កំពង់​ពពិល ស្រុកពារាំង ខេត្តព្រៃវែង ថា រដ្ឋាភិបាល​កម្ពុជា មាន​ជំហរ​ច្បាស់លាស់ និង ម៉ឺងម៉ាត់​គិត​គួរ​ដល់​ពលរដ្ឋ​របស់​ខ្លួន ដែល​កំពុង​រស់​នៅ​ប្រទេស​កូរ៉េ ។

ហើយ​ដើម្បី​ភាពជឿជាក់ និង ផ្ដល់​ទំនុកចិត្ត​ផ្នែក​កា​ទូត ចំពោះ​កូរ៉េខាងត្បូង​នោះ​លោក នាយក​រដ្ឋ​មន្ត្រី បាន​អំពាវនាវ ដល់​ពលរដ្ឋ​ខ្មែរ​ទាំង អស់ ត្រូវ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់ ។ ដោយ​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា នឹង​មិន​ប្រាកដ​ថាមាន​សង្គ្រាម​ផ្ទុះឡើងនៅ​ឧបទ្វីប​កូរ៉េ​ ឬអត់ នោះ ទេ៕

Related Articles

Back to top button
Close
Close