នាយក​រដ្ឋ​មន្រ្តី​ហ៊ុន ​សែន ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ ​វិល​ត្រឡប់​ពី​ប្រទេស​ចិន​វិញ​ហើយ​

Cambodia News

ភ្នំពេញ​៖ នៅម៉ោងប្រមាណ ១២និង៣០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកជំនួញ​កម្ពុជា វិល​ត្រឡប់​មកពី​ចូលរួមកិច្ចប្រជុំ នៅទីក្រុងប៉េកាំងវិញហើយ ។

ប្រមុខរដ្ឋាភិបាលកម្ពុជាបាន​ដឹកនាំ​គណៈ​ប្រតិ​ទៅ​បំពេញ​ទស្សនកិច្ច​ ផ្លូវការនៅ​ប្រទេសចិន ចាប់ពី​ថ្ងៃ​ទី​៦ ខែ​មេសា ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៣​។

ក្នុង​ដំណើរ​ទស្សនកិច្ច ដើម្បី​ចូលរួម​ពិព័រណ៍ និង​ជួប​ប្រមុខ​ដឹកនាំ​ថ្មី​របស់​ចិន​ផង​នោះ កម្ពុជានិង​ចិនក៏​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​វិនិយោគនៅកម្ពុជានិង​ អនុស្សរណៈ សរុប​ចំនួន ៨ចំនុច ដែល​​មាន​ទឹកប្រាក់​ប្រមាណ ២ ពាន់​លាន​ដុល្លារ​ សហរដ្ឋអាមេរិក​៕

1fd6fd0f-3039-4cf5-9823-6f457de0d9721-630x406

Related Articles

Back to top button
Close
Close