នគរ​បាល ​នឹង​ពង្រឹង​សន្តិ​សុខ​បន្ថែម​ នា​ឱ​កាស​ចូល​ឆ្នាំ​ថ្មី​

Cambodia News

ភ្នំពេញ​៖ កាល​ពី​ថ្ងៃទី៩ ​មេសា ​២០១៣ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ជួន សុវណ្ណ បាន​ថ្លែង​ថា កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវបាន​តម្រូវ​ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​ កិច្ចការពារ​សន្តិសុខ​នាឱកាស​ចូលឆ្នាំថ្មី និង​ក្នុង​ដំណើរការ​បោះឆ្នោត ដោយ​គ្មាន​ការ​រើស​អើង​​គណបក្សនយោបាយឡើយ​។

លោក ជួន សុវណ្ណ អគ្គ​ស្នង​ការ​រង​នគរ​បាលជា​តិ ​និង​ស្នង​ការ​នគរ​បាល​រាជ​ធានីភ្នំពេញ។​
លោក ជួន សុវណ្ណ អគ្គ​ស្នង​ការ​រង​នគរ​បាលជា​តិ ​និង​ស្នង​ការ​នគរ​បាល​រាជ​ធានីភ្នំពេញ។​

​លោក​​បន្តថា មន្ត្រីនគរបាល​ត្រូវតែ​ខិតខំ​ការពារ​សន្តិសុខ​នៅក្នុង​ពី​ធី​បុណ្យ​ចូល​ឆ្នាំ​ ខ្មែរ​ប្រពៃណីជាតិ​ឲ្យ​បានល្អ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ដើរ​កំសាន្ត ទទួលបាន​សុវត្ថិភាព និង​សប្បាយរីករាយ​ក្នុង​ឱកាស​​ចូលឆ្នាំថ្មី។

ចំពោះ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកសភា​នៅ​ថ្ងៃទី២៨ខែកក្កដា​ ឆ្នាំ២០១៣នោះ លោក​បាន​លើកឡើងថា វា គឺជា​កិច្ចកា​សំខាន់បំផុត ដែល​កង​កម្លាំង​នគរបាល​ត្រូវតែ​ខិតខំ​ពុះពារ ថែរ​រក្សា​សន្តិសុខ​ឲ្យ​បានល្អ​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ទទួលបាន​ជោគជ័យ៕

Related Articles

Back to top button
Close
Close