លោក ​ហោ ​ណាំ​ហុង៖​ ភាគី​ថៃ​នឹង​ដក​ទ័ព​ចេញ​ពី​ ទឹក​ដី​នៅ​ជិត​ប្រាសាទ​ព្រះ​វិហារ​នា​ពេល​ឆាប់ៗ​នេះ​

Cambodia News

ភ្នំពេញ​៖ កា​ល​​​ពី​​​ល្ងាច​​ថ្ងៃ​ទី​៩ ​​​មេ​សា​ ​​​២​០​១៣​ ​​​លោ​ក​ឧ​ប​នាយករដ្ឋ​ម​​ន្ត្រី ​ហោ ​ណាំ​ហុ​ង ​បា​ន​ប្រាប់​ ​ក្រុ​ម​​អ្នក​​​សា​រ​ព័ត៌​មា​ន​​​​ ​​មុ​ន​ពេ​ល​លោក​ដឹ​ក​​នាំ​គ​ណៈ ​ប្រ​តិភូទៅ​ទីក្រុ​ង​ឡា​អេ​ ​ថា​ ​ក​ម្ពុ​ជានឹ​ងឈ្នះ​លើកា​រ ​បក​​ស្រាយ ​សាលក្រម ​រប​ស់តុ​លា​កា​រ​ យុ​ត្តិ​ធ​ម៌​អ​ន្តរ​ជា​តិ​ (I​CJ)​ ​ហើ​យ​​​ភា​​គីថៃ​នឹ​ង​ដក​ទ័​ព​ចេញ​ពី​ ​ទឹក​​ដី​​នៅ​​​ជិត​ប្រា​សា​ទ​ ព្រះ​​វិ​ហា​រ​ឲ្យ​អស់​​ ​នាពេ​ល​ឆា​ប់​ៗ​នេះ​។​

ជា​មួយ​​គ្នានេះ​ដែ​រ​ ​ចំ​ពោះកា​រ​​ត​តាំ​ង​ ​ក្តីផ្ទា​ល់​មា​ត់​ជា​មួយ ប្រ​​ទេ​ស​ថៃនេះ ​លោក ​ហោ​​ ​ណាំ​ហុ​ង​ ​បា​ន​ប​ញ្ជាក់​ថា​ ​ភា​គី​ក​ម្ពុ​ជា​ក៏​មា​ន​ មេ​​ធាវី​កា​រ​ពា​រ​ក្តី ​ជា​ជ​នជា​តិ​​បរទេសចំនួ​ន៣ នាក់ដូច​ ប្រទេសថៃផ​ង​ដែរ។

​កា​រប​ក​​ស្រា​យសា​ល​ ក្រ​​ម​ផ្ទាល់​មា​ត់​នៅ​ទី​ក្រុង​ឡា​អេ​​នេះ ​ក៏​មា​ន​ការ​ចា​ក​ផ្សាយ​ផ្ទា​ល់​ តា​ម​រ​យៈ​គេ​ហ​ទំព័​រ​ ​តុលាកា​រ​យុត្តិ​ធ​ម៌​អន្ត​រ​ជាតិ​ទី​ក្រុង​ឡា​អេ​ w​w​w​.​i​cj​-​c​ij​.​​org ស្ថិតនៅ​ខា​ង​ក្រោ​ម​មា​តិ​កា ​ព័​ត៌​មា​ន ​ជា​វី​ដេអូ ​ស​រ​សេរ​ថា​ «​M​ul​t​i​media» ​ឬក៏ចូ​ល​ទៅ​កា​ន់គេ​ហ​ទំព័រ http://webtv.un.org/

គួ​​រ​ប​ញ្ជា​ក់​ថា​ ​ការប​ក​ស្រា​យ​សា​ល​ក្រ​ម​ផ្ទា​ល់​មា​ត់​នេះ​ នឹ​ង​ធ្វើ​ឡើ​ង​ចំ​នួ​ន២​​ជុំ ​ដោយ​ជុំ​ទី១​ ​ត​ម្រូវ​ ​ឲ្យ​ភា​គីកម្ពុ​ជាប​កស្រា​យនៅ​ថ្ងៃទី​ ១៥ ខែ​មេសា រីឯថៃវិញប​កស្រាយនៅថ្ងៃទី១៧ ខែមេសា ហើយ​ដោយ​​ឡែ​​កជុំ​ទី​២​វិ​ញ ​ក​ម្ពុ​ជាប​ក​ស្រា​យ​នៅ​ថ្ងៃទី​១​៨​ ​ហើយ​ភា​គ​ថៃ​ ​នៅថ្ងៃទី​១​៩​ ខែ​មេ​សា​៕

លោ​ក​ឧ​ប​នាយករដ្ឋ​ម​​ន្ត្រី ​ហោ ​ណាំ​ហុ​ង ​បា​ន​ប្រាប់​ ​ក្រុ​ម​​អ្នក​​​សា​រ​ព័ត៌​មា​ន​​​​ ​​មុ​ន​ពេ​ល​លោក​ដឹ​ក​​នាំ​គ​ណៈ ​ប្រ​តិភូទៅ​ទីក្រុ​ង​ឡា​អេ ។
លោ​ក​ឧ​ប​នាយករដ្ឋ​ម​​ន្ត្រី ​ហោ ​ណាំ​ហុ​ង ​បា​ន​ប្រាប់​ ​ក្រុ​ម​​អ្នក​​​សា​រ​ព័ត៌​មា​ន​​​​ ​​មុ​ន​ពេ​ល​លោក​ដឹ​ក​​នាំ​គ​ណៈ ​ប្រ​តិភូទៅ​ទីក្រុ​ង​ឡា​អេ ។

Related Articles

Back to top button
Close
Close