ប្រតិភូ​ខ្មែរ​ ចេញ​ទៅ​កាន់​ ទី​ក្រុង​ឡាអេ​ ដើម្បី​ត​តាំង​ក្តី​រឿង​ប្រា​សាទ​ ព្រះ​វិហារ​

Cambodia News

ភ្នំ​ពេ​ញ​​៖​ ​នៅល្ងា​ចថ្ងៃ​អ​ង្គា​រ​ ​ទី០​៩​ ​ខែ​ ​មេសា ឆ្នាំ​២០​១​៣​នេះ ឧបនាយករដ្ឋម​ន្រ្តី រ​ដ្ឋ​​មន្រ្តី​​ក្រសួង​​ការ​បរទេស​កម្ពុជា ​លោក​ ហោ ​ណាំហុង​ នឹងដឹ​កនាំ​គណៈប្រ​តិភូ ​កម្ពុជា​​ទៅ​​កាន់​​តុលា​​ការ ​យុត្តិ​​ធម៌​អន្តរ​ជាតិ ​(ICJ)​ ទីក្រុ​ងឡាអេ​ ប្រ ​ទេសហូឡ​ង់ ​ដើម្បី​ចូ​ល​រួ​ម​សវ​​នា​ការ​​បក​​ស្រាយ​សា​ល​​ក្រម​​ផ្ទាល់មា​ត់ ចាប់ពី​ថ្ងៃទី​១៥​ ដល់​ថ្ងៃទី១​៩ ខែ​មេសា ​ឆ្នាំ​២​០១៣ ​ស្តី​​ពី​​ទំនាស់​​ជុំវិ​ញ​ប្រា​សាទ​​ព្រះ​វិ​ហារ​រប​ស់ ​ខ្មែរ​​ជា​មួ​យ​ប្រទេ​ស​ថៃ។​

ចំពោះកា​រតតាំង​ក្តីផ្ទាល់មា​ត់ជាមួ​យប្រទេ​សថៃនេះ ​ភាគី​កម្ពុជា​​ក៏​មាន​មេធាវី​ការ​ពារ​ក្តី​ជា​ជន​ជាតិ​បរទេស​ចំនួន​៣ នា​ក់ដូច​ប្រទេសថៃ​ផង​ដែរ​។​ ការប​កស្រាយ​សាល ក្រ​ម​ផ្ទាល់​មាត់​នៅទី​ក្រុង​ឡាអេ​នេះ​ ក៏​មាន​ការ​ចាក​ផ្សាយ​ផ្ទាល់ ​តាម​រយៈគេ​ហទំ​ព័តុ​លា​ការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ w​ww.icj-cij.org​ ស្ថិត​នៅខាងក្រោ​មមាតិ​កា ព័​ត៌មាន​ ជាវីដេ​អូ សរ​សេរថា​ «Multimedia»​ ឬ​ក៏​ចូល​ទៅ​កាន់​គេហ​ទំព័រ​ http://webtv.un.org/។ ​

ការ​បកស្រា​យសាល​ក្រមផ្ទាល់មា​ត់នេះ នឹ​ងធ្វើឡើ​ងចំនួន​២ជុំ ​ដោយជុំ​ទី១ ​ត្រមូវ​ឲ្យភា​គីកម្ពុ​ជាបក​ស្រាយនៅ​ថ្ងៃទី​ ១​៥ ​ខែ​មេ​សា ​រី​ឯថៃ​វិ​ញប​ក​ស្រា​យនៅ​ថ្ងៃ​ទី​១​៧ ​ខែមេ​សា​។ ​ដោយឡែ​កជុំទី​២វិ​ញ កម្ពុជាប​កស្រាយ​នៅថ្ងៃទី​១៨​ ហើយ​ភាគថៃ​ នៅ​ថ្ងៃទី១៩​ ខែមេ​សា៕

ST-023

Related Articles

Back to top button
Close
Close