ចិនយល់ព្រមឲ្យមានការប្ដូរប្រាក់ជាមួយអូស្រ្តាលីដោយផ្ទាល់
ប្រទេសចិនបានឯកភាពលើសំណើរបស់ប្រទេស អូស្រ្តាលីហើយក្នុងការ អនុញ្ញាតឲ្យធនាគាររបស់ប្រទេសអូស្រ្តាលី រួមទាំងធនាគារ Westpac និង ANZ ផងដែរ ដើម្បីប្ដូរប្រាក់ Yuan របស់ចិនដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់ការប្ដូរទៅជាដុល្លារសហរដ្ឋអាម៉េរិកសិនឡើយ។
ប្រាក់ដុល្លារអូស្រ្តាលី នឹងក្លាយជារូបិយប័ណ្ណអន្តរជាតិទីបីដែលប្ដូរបានដោយត្រង់ជាមួយ ប្រាក់ចិន បន្ទាប់ពីដុល្លារអាម៉េរិកនិងយ៉េនរបស់ជប៉ុន។
ប្រទេសចិនគឺជាដៃគូធំបំផុតមួយរបស់ប្រទេសអូស្រ្តាលី ដែលការធ្វើពាណិជ្ជកម្មទៅវិញទៅមកមានតម្លៃ១២០ពាន់លានដុល្លារ។
ធនាគារ ANZ និង Westpac គឺជាអ្នកទទួលការងារប្ដូរប្រាក់រវាងអូស្រ្តាលីនិងចិន៕ (Radio Australia)