អាម៉េរិក​កំពុង​រិះ​រក​ថ្នាំ​បង្ការ​​សន្ដាន​ថ្មី​នៃ​វីរុស​គ្រុន​ផ្ដាសាយ​បក្សី

មជ្ឈមណ្ឌល​ដើម្បី​ការ​គ្រប់​គ្រង​ជំងឺរបស់​ អាម៉េរិក និយាយថា ខ្លួន​កំពុង​តែ​ឃ្លាំ​មើល​លើ​សន្ដាន​ថ្មី​នៃ​វីរុស​គ្រុន​ផ្ដា​សាយ​បក្សី​ ហើយ​ក៏​បាន​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​រក​ថ្នាំ​បង្ការ។

រហូត​មក​ទល់​ពេល​នេះ គេ​គ្រាន់​តែ​ដឹង​ថា​មាន​សន្ដាន​ថ្មី​​នៃ​វីរុសដែល​ហៅថា H7N9 ​នៅ​ក្នុងប្រទេស​ចិន​ប៉ុណ្ណោះ។

មានមនុស្ស ​៥​នាក់​ស្លាប់​​ហើយ​ដោយ​សន្ដាន​វីរុសថ្មី​នេះ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​រកឃើញ​ថា​វា​អាច​ឆ្លង​ពី មនុស្ស​ទៅ​មនុស្ស​នៅ​ឡើយ​ទេ​។

វ៉ិប​សាយថ៍​របស់​មជ្ឈមណ្ឌល​​នេះ​ និយាយថា ខ្លួន​កំពុង​តែតាម​ដាន​ស្ថាន​ការណ៍​យ៉ាង​ដិត​ដល់ ហើយ​សម្រប​សម្រួល​គ្នា​ជា​មួយ​ដៃ​គូ​ជាតិ​និង​អន្តរជាតិ៕(Radio Australia)

Related Articles

Back to top button
Close
Close