សម្ថកិច្ចឆែកឆេរទីតាំងជំរិតតាមប្រព័ន្ធអ៊ិនធើណែតឃាត់ខ្លួនជនជាតិចិន ២៩នាក់
Cambodia News
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣ នគរបាលផ្នែកចារកម្មក្រសួងមហាផ្ទៃបានឆ្មក់ចូលឆែកឆេរផ្ទះល្វែងមួយ កន្លែង ដែលសង្ស័យជា កន្លែងរកស៊ីចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើណែត ឃាត់ខ្លួនជនជាតិចិនចំនួន២៩នាក់ ក្នុងនោះស្រី៩នាក់ ។
ប្រតិបត្ដិការខាងលើនេះធ្វើឡើងតាំងពីម៉ោង៨និង៣០នាទីរហូតដល់ម៉ោង ១១និង២០នាទី នៅទីតាំងផ្ទះល្វែងលេខ១៣៥ ផ្លូវលេខ១៩៩ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ម៉ោង៨និង ៣០នាទីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣ ។
បច្ចុប្បន្នជនសង្ស័យទាំង២៩នាក់ត្រូវ សមត្ថកិច្ចបាននាំខ្លួនទៅកាន់ ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងចាត់ការបន្ដតាមនីតិវិធី ៕ ហេង នាង