កម្ពុជាចង់ឲ្យអាស៊ាន​ក្លាយជាសមាគម​នាំអង្ករចេញដ៏ធំ​ក្នុងពិភពលោក

នៅ​ក្នុង​កិច្ចប្រជុំអាស៊ានលើកទី២០ ក្នុងឆ្នាំ២០១២ខាង​តមុខ​នេះ នាយករដ្ឋមន្ត្រីកម្ពុជា បាន​​​​បង្ហាញពីគំនិតផ្តួចផ្តើមរបស់ខ្លួនក្នុងការធ្វើឲ្យបណ្តាប្រទេសអាស៊ានបង្កើត​សមាគម​​ប្រទេសអ្នកនាំអង្ករចេញទៅកាន់ទីផ្សារពិភពលោក។

ក្នុងជំនួបសម្តែងការគួរសមរវាងលោកប្រធានាធិបតីមីយ៉ាន់ម៉ាកាលពីល្ងាច ថ្ងៃទី២១ ​មីនា ​២០១២ លោក​ ហ៊ុន សែន បានស្នើឲ្យប្រទេសមីយ៉ាន់ម៉ា ជួយជំរុញ និង​ជួយ​សម្រេច​បំណងរបស់កម្ពុជាក្នុងការធ្វើឲ្យអាស៊ានបង្កើតឲ្យបាននូវសមាគមអ្នកនាំអង្ករចេញ។

លោក ហ៊ុន​ សែន​បានប្រាប់លោកប្រធានាធិបតីមីយ៉ាន់ម៉ាថា ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន គឺមួយក្រុមជាប្រទេសដែលនាំអង្ករចេញ និងសមាជិកអាស៊ានមួយក្រុមទៀត គឺជាអ្នកនាំអង្ករចូល។ ដូច្នេះការបង្កើតសហការគ្នានេះជាការល្អសម្រាប់យើង អាច​សម្រប​​សម្រួលសម្រាប់ការងារនេះ។

លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មានបាន​និយាយ​​ថា  ​​លោកប្រធានាធិបតីម៉យ៉ាន់ម៉ាបានគំាទ្រនូវគំនិត របស់នាយករដ្ឋមន្រ្តីខ្មែរ ក្នុងការបង្កើតសមាគមប្រទេសអ្នកនាំអង្ករចេញ ហើយមីយ៉ាន់ម៉ា នឹង​ប្រឹង​ប្រែង​ពង្រឹង​នូវសមត្ថភាពនៃម៉ាស៊ីនកិនស្រូវនៅក្នុងប្រទេសរបស់ខ្លួនដើម្បីចួលរួមក្នុងការងារនេះ។

គួរបញ្ជាក់ថា នៅឆ្នាំ២០០៨ ប្រទេសកម្ពុជាក្រោមការផ្តួមផ្តើមគំនិតរបស់​លោក​ ហ៊ុន សែន​ បានស្នើឲ្យប្រទេស ដែលជាសមាជិកអាស៊ានទាំង១០ រួមគ្នាបង្កើតសមាគម​ប្រទេស​ នាំ​ចេញអង្ករមួយដើម្បីធ្វើឲ្យអាស៊ានកា្លយជាប្រទេស ដែល​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ នៅ​លើ​ពិភពលោក៕

Related Articles

Back to top button
Close
Close